ភាពតានតឹងនៅមជ្ឈិមបូព៌ា៖ ប្រជាជនអ៊ីស្រាអែលភាគច្រើនប្រឆាំងនឹងការវាយប្រហារសងសឹកលើអ៊ីរ៉ង់

(VOVWORLD) - យោងតាមលទ្ធផលស្ទង់មតិដែលបានចេញផ្សាយដោយសាកលវិទ្យាល័យ Hebrew របស់អ៊ីស្រាអែល កាលពីថ្ងៃទី ១៦ ខែមេសា ប្រជាជនភាគច្រើននៅក្នុងប្រទេសនេះប្រឆាំងនឹងការវាយប្រហារអ៊ីរ៉ង់ ក្នុងការសងសឹកចំពោះការវាយឆ្មក់នៅព្រឹកព្រលឹមថ្ងៃទី ១៤ ខែមេសារបស់អ៊ីរ៉ង់ ប្រសិនបើការវាយប្រហារសងសឹកអាចធ្វើឱ្យខូចខាត់សម្ព័ន្ធភាពសន្តិសុខរវាងអ៊ីស្រាអែល និងសម្ព័ន្ធមិត្ត។ 

ជាក់ស្តែង រហូតដល់ ៧៤% នៃមនុស្សពេញវ័យ ១.៤៦៦នាក់នៅក្នុងប្រទេសអ៊ីស្រាអែលដែលចូលរួមក្នុងការស្ទង់មតិនេះ បានប្រឆាំងនឹងការសងសឹកចំពោះអ៊ីរ៉ង់។ មានតែជនអ៊ីស្រាអែល ២៦% ប៉ុណ្ណោះដែលគាំទ្រការវាយប្រហារសងសឹកប្រឆាំងនឹងអ៊ីរ៉ង់ សូម្បីតែក្នុងករណីដែលទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តកាន់តែអាក្រក់ទៅក៏ដោយ។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងក្នុងចំណោមទាំងជនជាតិជ្វីហ្វ និងជនជាតិអ៊ីស្រាអែលដើមកំណើតអារ៉ាប់ផងដែរ។

ភាពតានតឹងនៅមជ្ឈិមបូព៌ា៖ ប្រជាជនអ៊ីស្រាអែលភាគច្រើនប្រឆាំងនឹងការវាយប្រហារសងសឹកលើអ៊ីរ៉ង់ - ảnh 1អ៊ីរ៉ង់បានបាញ់មីស៊ីល និងយន្តហោះដ្រូនសំដៅទៅលើអ៊ីស្រាអែល។ រូបថត៖ Press TV

យោងតាមអ្នកវិភាគក្នុងតំបន់ លទ្ធផលស្ទង់មតិរបស់សាកលវិទ្យាល័យ Hebrew បានឆ្លុះបញ្ចាំងពីការព្រួយបារម្ភយ៉ាងខ្លាំង របស់សាធារណជនអ៊ីស្រាអែលអំពីសារៈសំខាន់នៃទំនាក់ទំនងរវាងអ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងបរិបទដែលប្រទេសនេះរងភាពឯកោអន្តរជាតិកាន់តែខ្លាំងឡើង ដោយសារតែយុទ្ធនាការវាយប្រហារលើតំបន់ហ្គាហ្សា ដែលអូសបន្លាយរយៈពេលជាង៦ខែបានបណ្តាលឲ្យជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ស្លាប់ ដែលភាគច្រើនជាជនស៊ីវិល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ