ភាពតានតឹងនៅលើឧបទ្វីបកូរ៉េកាន់តែឡើងជណ្ដើរ

(VOVWORLD) - ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានចេញសេចក្តីប្រកាសមួយ បានឲ្យដឹងថា រដ្ឋាភិបាលកំពុងតាមដានស្ថានការណ៍នេះ ហើយអំពាវនាវឱ្យកូរ៉េខាងជើងគោរពកិច្ចព្រមព្រៀងនានា ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។

ទំនាក់ទំនងរវាងកូរ៉េខាងត្បូងនិងកូរ៉េខាងជើងកាលពីសប្តាហ៍មុនកាន់តែមានការវិវឌ្ឍដ៏ស្មុគស្មាញ ខណៈដែលកូរ៉េខាងជើងបានកាត់ផ្តាច់បណ្តាញទំនាក់ទំនងទាំងអស់ ដើម្បីប្រឆាំងនឹងយុទ្ធនាការចែកខិត្តប័ណ្ណនៅតាមតំបន់ព្រំដែន។ រាល់ការរិះគន់យ៉ាងតឹងរ៉ឹងរបស់កូរ៉េខាងជើងទៅលើកូរ៉េខាងត្បូង ជាមួយការព្រមានថានឹងចាត់វិធានការតបតវិញ ដែលក្នុងនោះមានទាំងយោធា។

នៅចំពោះមុខភាពតានតឹងកាន់តែខ្លាំងឡើងជាមួយប្រទេសជិតខាងនោះ នាថ្ងៃទី ១៤ ខែមិថុនា  កូរ៉េខាងត្បូងបានកោះហៅកិច្ចប្រជុំសន្តិសុខបន្ទាន់មួយ ដើម្បីធ្វើការពិភាក្សាអំពីស្ថានភាពសន្តិសុខនៅលើឧបទ្វីបកូរ៉េ។ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានចេញសេចក្តីប្រកាសមួយបានឲ្យដឹងថា រដ្ឋាភិបាលកំពុងតាមដានស្ថានការណ៍នេះ ហើយអំពាវនាវឱ្យកូរ៉េខាងជើងគោរពកិច្ចព្រមព្រៀងនានា ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។ លើសពីនេះទៅទៀត ក្រុមមន្ត្រីសន្តិសុខកូរ៉េខាងត្បូងក៏បានដាស់តឿនឲ្យក្រុមអ្នកចែកខិត្តប័ណ្ណដើម្បីបញ្ឈប់សកម្មភាពបង្កភាពតានតឹងរវាងប្រទេសកូរ៉េទាំងពីរ ព្រមទាំងអះអាងថា បន្តគោរពតាមកិច្ចព្រមព្រៀងអន្តរកូរ៉េផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ