ភាពតានតឹងបន្តកើតមានឡើងនៅភាគខាងកើតអ៊ុយក្រែន
(VOVworld)-ភាពតានតឹងនៅភាគខាងកើតអ៊ុយក្រែនមិនទាន់មានសញ្ញាបន្ធូស្រាល
នៅឡើយ ខណៈដែលក្រុងគៀវបានជូនដំណឹងថា យ៉ាងហោចណាស់មាន ទាហាន
រដ្ឋាភិបាលចំនួន៤នាក់ត្រូវស្លាប់នឹង១៤នាក់ផ្សេងទៀតរងរបួសក្នុងការ ប៉ះទង្គិច
ជាមួយភាគីប្រឆាំងនាថ្ងៃទី២០សីហា ក្នុងពេលដែលកងកម្លាំងនេះ ចោទប្រកាន់ថា
កងទ័ពអ៊ុយក្រែនកំពុងត្រៀមវាយប្រហារចូលសាធារណរដ្ឋ ប្រជា ជន Donetsk។តំ
ណាងស្ថាប័នការ Donetsk លោក Eduard Barusin បានប្រ កាសថា កងទ័ពអ៊ុយក្រែន
បានបង្កើនកម្លាំងនៅ Donbass ឡើងដល់ ៩០ម៉ឺននាក់ រថគ្រោះ៤៥០គ្រឿង កាំជ្រួច
២០៣គ្រឿង និងប្រព័ន្ធកាំជ្រួច Tochka-U ចំនួន៥ ផងដែរ។ បណ្តាកងកម្លាំងនេះ បានប្រមូលផ្តុំនៅតំបន់ចំនួន៤កន្លែង ។ លើសពី នេះទៅទៀត កងទ័ពអ៊ុយក្រែន
ក៏បានបង្កើតកងកម្លាំងបំរុងធំមួយ រួមមានអង្គភាព រថគ្រោះ កាំភ្លើងធំ ទាហានឆ័ត្រ
យោងជាដើម៕