ភាព​តានតឹង​បាន​ផ្ទុះឡើង​ក្នុង​ប្រទេស​សេ​ណេ​ហ្គា​ល់ បន្ទាប់ពី​ការសម្រេចចិត្ត​ពន្យារពេល​ការបោះឆ្នោត​ប្រធានាធិបតី​

(VOVWORLD) - កាលពីថ្ងៃទី ៤ ខែកុម្ភៈ អ្នកគាំទ្រគណបក្សប្រឆាំង និងប៉ូលីសបានប៉ះទង្គិចគ្នានៅក្នុងរដ្ឋធានី Dakar ប្រទេសសេណេហ្គាល់ បន្ទាប់ពីប្រធានាធិបតី លោក Macky Sall បានប្រកាសពន្យារពេលគ្មានកាលកំណត់ការបោះឆ្នោតប្រធានាធិបតីដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៥ ខែកុម្ភៈ។
ការសម្រេចចិត្តនេះត្រូវបានលោកប្រធានាធិបតី Macky Sall  នាំចេញកាលពីថ្ងៃទី៣ ខែកុម្ភៈ ត្រឹមតែមួយថ្ងៃមុនពេលយុទ្ធនាការឃោសនាការបោះឆ្នោតបានចាប់ផ្តើមជាផ្លូវការ សំដៅអន្តរាគមន៍ក្នុងវិវាទកាលពីថ្ងៃទី៣ ខែកុម្ភៈ រវាងរដ្ឋសភា និងតុលាការធម្មនុញ្ញនៃប្រទេសនេះ ទាក់ទងនឹងការបដិសេធបេក្ខជន។ ស្ថាប័ននីតិប្បញ្ញត្តិរបស់ប្រទេសអាហ្រ្វិកនេះ កំពុងស៊ើបអង្កេតចៅក្រមចំនួនពីររូបនៃក្រុមប្រឹក្សាធម្មនុញ្ញទាក់ទងនឹងសុចរិតភាពក្នុងដំណើរការបោះឆ្នោតត្រូវ។

យោងតាមច្បាប់បោះឆ្នោតរបស់សេណេហ្គាល់ ត្រូវមានរយៈពេលយ៉ាងហោចណាស់ ៨០ ថ្ងៃ ចាប់ពីការប្រកាសក្រឹត្យកំណត់កាលបរិច្ឆេទបោះឆ្នោតរហូតដល់ថ្ងៃបោះឆ្នោត ដូច្នេះការបោះឆ្នោតអាចនឹងធ្វើឡើងមុនគេបំផុតគឺនៅចុងខែមេសា៕


ប្រតិកម្មទៅវិញ

ផ្សេងៗ