ភាពតានតឹងមិនត្រូវបានធូស្រាលឡើយបន្ទាប់ពីជំនួបរវាង EU និងទួរគី

(VOVWORLD) - នាថ្ងៃទី ២៥ កក្កដា បណ្ដាមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប (EU) បានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសទួរគី លោក Mevlut Cavusoglu និងរដ្ឋមន្ត្រីទទួលបន្ទុកបញ្ហាអឺរ៉ុប លោក Omer Celik នៅទីក្រុង Brussels បែលហ្ស៊ីក ប៉ុន្តែ ជំនួបធ្វើការនេះមិនអាចបន្ធូស្រាលភាពតានតឹងរវាងប្រទេស EU  ទាំង ២៨ ជាមួយអានការ៉ាឡើយ បន្ទាប់ពីរាល់ការចាប់ខ្លួនអ្នកកាសែតនានានិងមុខសញ្ញាប្រឆាំងមួយចំនួននាក់នៅទួរគី។ 
 
ភាពតានតឹងមិនត្រូវបានធូស្រាលឡើយបន្ទាប់ពីជំនួបរវាង EU និងទួរគី - ảnh 1 ភាពតានតឹងមិនត្រូវបានធូស្រាលឡើយបន្ទាប់ពីជំនួបរវាង EU និងទួរគី

(VOVworld) – នាថ្ងៃទី ២៥ កក្កដា បណ្ដាមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប (EU) បានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសទួរគី លោក Mevlut Cavusoglu និងរដ្ឋមន្ត្រីទទួលបន្ទុកបញ្ហាអឺរ៉ុប លោក Omer Celik នៅទីក្រុង Brussels បែលហ្ស៊ីក ប៉ុន្តែ ជំនួបធ្វើការនេះមិនអាចបន្ធូស្រាលភាពតានតឹងរវាងប្រទេស EU  ទាំង ២៨ ជាមួយអានការ៉ាឡើយ បន្ទាប់ពីរាល់ការចាប់ខ្លួនអ្នកកាសែតនានានិងមុខសញ្ញាប្រឆាំងមួយចំនួននាក់នៅទួរគី។ នៅសន្និសីទកាសែតនៅទីក្រុង Brussels  បេសកជនទទួលបន្ទុកបញ្ហាបើកទូលាយរបស់ EU  លោក Johannes Hans បានសម្តែងការព្រួយបារម្ភជ្រាលជ្រៅអំពីការចាប់ឃុំខ្លួននាពេលថ្មីៗនេះ នៅទួរគី។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសទួរគី លោក Mevlut Cavusoglu បានការ ពារទង្វើរបស់រដ្ឋាភិបាលនៃប្រទេសនេះដោយមូលហេតុប្រយុទ្ធប្រឆាំងនឹងភេវរកម្មជាពិសេសគឺបន្ទាប់ពីការរដ្ឋប្រហារនាឆ្នាំទៅមិញ។ ខណៈដែលនោះ តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេស EU លោកស្រី Federica Mogherini បានប្រកាសថា៖ ទួរគីនៅជាបេក្ខជនចូលក្នុង សហភាពអឺរ៉ុប ដោយមិនអើពើដល់ការព្រួយបារម្ភដ៏ជ្រាលជ្រៅអំពីបញ្ហាសិទ្ធិ មនុស្សនិងនីតិរដ្ឋកំពុងរារាំងដំណើរការចរចារចូលរួមសហភាពអឺរ៉ុបនៃប្រទេសនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ