ភាពតានតឹងរវាងកងកម្លាំងអ៊ីស្រាអែលនិងក្រុមហេសបូឡានៅលីបង់បន្តកើតឡើង

(VOVWORLD) - យោងតាមប្រភពព័ត៌មានយោធាលីបង់ សមាជិកពីរនាក់នៃកងកម្លាំង ហេសបូឡាហ៍នៅលីបង់បានស្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅក្នុងតំបន់ជាច្រើននៃភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃទី ១១ ខែសីហា។ 

កងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសចំនួន ៦ លើកទៅលើទីប្រជុំជន និងភូមិចំនួន ៥ ហើយក៏បានបើកការវាយប្រហារដោយកាំភ្លើងធំតម្រង់លើទីក្រុង និងភូមិចំនួន ៨  នៅភាគខាងត្បូងប្រទេសលីបង់ផងដែរ។

ជាមួយគ្នានេះ កងកម្លាំងហេសបូឡាហ៍នៅក្នុងប្រទេសលីបង់ ក៏បានវាយប្រហារទីតាំងអ៊ីស្រាអែលមួយចំនួន។ ចាប់តាំងពីជម្លោះរវាងចលនាអ៊ីស្លាមហាម៉ាស និងអ៊ីស្រាអែលបានផ្ទុះឡើងនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ មក ហេសបូឡាហ៍បានធ្វើការវាយប្រហារជាច្រើនលើកនៅលើមូលដ្ឋានអ៊ីស្រាអែល ដើម្បីបង្ហាញការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន។ ជាការឆ្លើយតប កងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសជាច្រើនចូលទៅក្នុងតំបន់ភាគអាគ្នេយ៍នៃប្រទេសលីបង់ ដោយផ្តោតលើទីតាំងរបស់ក្រុមហេសបូឡា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ