ភាពតានតឹងរវាងកូរ៉េទាំងពីរមិនទាន់បានបន្ធូរបន្ថយនៅឡើយទេ

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) កាលពីថ្ងៃទី ២១ ខែមិថុនាបានដក ស្រង់សម្តីអ្នកនាំពាក្យក្រសួងរណសិរ្សបង្រួបបង្រួមកូរ៉េខាងជើង (UFD) ដោយអះអាងថាប្រទេសនេះ គ្មានគោលបំណងចង់ពិចារណាឡើងវិញឬផ្លាស់ប្តូរផែនការបង្ហោះខិត្តប័ណ្ណដែលមានខ្លឹមសារប្រឆាំងនឹង កូរ៉េខាងត្បូងឲ្យឆ្លងកាត់ព្រំដែនទេ។
ភាពតានតឹងរវាងកូរ៉េទាំងពីរមិនទាន់បានបន្ធូរបន្ថយនៅឡើយទេ - ảnh 1 ប្រជាជនកូរ៉េខាងជើងរៀបចំខិត្តប័ណ្ណដែលមានខ្លឹមសារប្រឆាំងនឹងកូរ៉េខាងត្បូង។ (រូបថត៖ AFP / TTXVN)

ផែនការនេះត្រូវបានចាត់ទុកថាជាវិធានការណ៍មួយរបស់កូរ៉េខាងជើងសំដៅប្រឆាំងជំទាស់នឹងសកម្មភាពបង្ហោះខិត្តប័ណ្ណដែលប្រឆាំងនឹងទីក្រុងព្យុងយ៉ាងឆ្លងកាត់ព្រំដែនអន្តរកូរ៉េ។ យោងតាម KCNA មុននេះ នាថ្ងៃទី ២០ ខែមិថុនាក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានសម្តែងការសោកស្តាយចំពោះផែនការរបស់កូរ៉េខាង ជើងក្នុងការបង្ហោះខិត្តប័ណ្ណឆ្លងកាត់ព្រំដែនអន្តរកូរ៉េ ព្រមទាំងបានអំពាវនាវឱ្យទីក្រុងព្យុងយ៉ាងដក ផែនការនេះចេញតែម្តងដោយលើកហេតុផលថាផែនការនេះបានរំលោភបំពានលើកិច្ចព្រមព្រៀងកំពូល Panmunjom រវាងកូរ៉េទាំងពីរ។

ទោះយ៉ាងណាក៏ដោយ KCNA បានបញ្ជាក់ថា កូរ៉េខាងជើងគ្មានបំណងពិចារណាលើផែនការនេះទេ ចំនៅពេលដែលទំនាក់ទំនងទ្វេភាគីត្រូវបានបែកបាក់។ ទីក្រុងព្យុងយ៉ាងក៏បានបន្ថែមទៀតថាកិច្ចប្រជុំ កំពូលអន្តរកូរ៉េដែលសម្រេចបានក្នុងរយៈពេល ២ ឆ្នាំកន្លងមក គឺមិនមានន័យទៀតទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ