ភាពតានតឹងរវាងទួកគីជាមួយអាមេរិកនិងរុស្ស៊ីទាក់ទិនដល់បញ្ហាជន Kurd

ភាពតានតឹងរវាងទួកគីជាមួយអាមេរិកនិងរុស្ស៊ីទាក់ទិនដល់បញ្ហាជន Kurd - ảnh 1
កម្លាំងសន្តិសុខជាជន Kurd នៅស៊ីរីកំពុងស៊ើបអង្កេតនៅកន្លែងហេតុការនៃការវាយប្រហារដោយគ្រាប់បែក (រូបថត៖AFP/TTXVN)

(VOVworld) - នាយករដ្ឋមន្រ្តីទួកគីលោក Ahmet Davutoglu នាថ្ងៃទី១៤ តុលា បាន
ប្រឆាំងជំទស់ការដែលអាមេរិកនិងរុស្ស៊ីជួយឧបត្ថម្ភខាងយោធានិងនយោបាយ
សំរាប់កម្លាំងជន Kurd នៅស៊ីរីក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋអ៊ីស្លាមស្វ័យ
ប្រកាស (IS)។មុននោះ ទួកគីបានកោះហៅតំណាងការទូតនៃ ប្រទេសទាំងពីរ
ពោលខាងលើដើម្បីសំដែងទស្សនៈរបស់ Ankara ស្ដីពីបញ្ហានេះ។បំរ៉ែបំរួលនេះ
ប្រព្រឹត្តទៅក្នុងកាលៈទេសៈសម្ព័ន្ធភាពដឹកនាំដោយអាមេរិកនៅផ្គត់ផ្គង់អាវុធសំ
រាប់កម្លាំងនានាដែលត្រូវបានចាត់ទុកជាភាគីអព្យាក្រឹតប្រឆាំងនឹង IS នៅភាគខាង
ជើងស៊ីរី រួមមានក្រុមខ្មាន់កាំភ្លើងចំណុះគណៈបក្សឯកភាព ប្រជាធិបតេយ្យរបស់
ជន Kurd នៅស៊ីរីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ