ភាពតានតឹងរវាងហូឡង់និងទួរគីបន្តឡើងជណ្តើរពីមួយថ្ងៃទៅមួយថ្ងៃ

ភាពតានតឹងរវាងហូឡង់និងទួរគីបន្តឡើងជណ្តើរពីមួយថ្ងៃទៅមួយថ្ងៃ - ảnh 1
ភាពតានតឹងរវាងហូឡង់និងទួរគីបន្តឡើងជណ្តើរពីមួយថ្ងៃទៅមួយថ្ងៃ (VNA)


(VOVworld) – ភាពតានតឹងការទូតរវាងទួរគីនិងហូឡង់បន្តឡើងជណ្តើរដ៏ធ្ងន់ធ្ងរ
ពីមួយថ្ងៃទៅមួយថ្ងៃក្នុងពេលដែលប៉ូលីសហូឡង់បាននិរទេសរដ្ឋមន្ត្រីមួយរូប របស់
ទួរគីដែលកំពុងស្វែងរកវិធានការទៅកាន់ទីក្រុង Rotterdam នៅហូឡង់ ដើម្បីចូល
រួមពិធីមីទ្ទីញ។ ខណៈដែលនោះ សមត្ថកិច្ចទួរគីទក៏បានហ៊ុំព័ទ្ធបណ្ដា ស្ថាប័នការទូត
របស់ហូឡង់ប្រចាំនៅប្រទេសនេះដោយមូលហេតុសន្តិសុខផងដែរ។ នាព្រឹកថ្ងៃទី ១២
 មិនា អភិបាលក្រុង Rotterdam របស់ហូឡង់បាន ប្រកាសថា៖ រដ្ឋមន្ត្រីក្រសួងគោល
នយោបាយសង្គមកិច្ចនិងគ្រួសាររបស់ទួរគី លោកស្រី  Fatman Beyel Syan Kaya ត្រូវ
បានបញ្ជូនទៅវិញអាល្លឺម៉ង់បន្ទាប់ ពីមន្ត្រីរូបនេះខំប្រឹងប្រែងទៅទីក្រុង Rotterdam
 តាមដីគោកក្នុងពេលដែលគ្មាន ការយល់ព្រមរបស់ភាគីហូឡង់ទេ។ មុននោះ រដ្ឋមន្ត្រី
ការបរទេសទួរគី លោក Mevlut Cavusoglu បានមានផែនការទៅកាន់ហូឡង់ដើម្បី
ចូលរួមពិធីមីទ្ទីញ ដោយទ្រង់ទ្រាយធំដែលអាណិកជនទួរគីនៅហូឡង់បានរៀបចំ
ឡើងសំដៅចល នាស្វែងរកសម្លេងគាំទ្រសំរាប់ការបោះប្រជាមតិអំពីគំរោងច្បាប់
ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញរបស់ទួរគី នាថ្ងៃទី ១៦ មេសា ខាងមុខ​ ប៉ុន្តែ មន្ត្រីរូប
នេះក៏ត្រូវបាន បដិសេធឆ្លងដែនផងដែរ។ កាយវិការរបស់ហូឡង់ប្រឈមមុខនឹង
ការរិះគន់យ៉ាង ខ្លាំងក្លារបស់ទួរគី។ នាថ្ងៃដដែល ប្រជាពលរដ្ឋទួរគីចំនួន ២០០ នាក់
បានប្រមូល ផ្តុំនៅខាងក្រៅស្ថានទូតហូឡង់ប្រចាំនៅ Ankara ស្រែកហៅទិសស្លោក
គាំទ្រ ប្រធានាធិបតី Tayyip Erdogan និងប្រឆាំងជំទាស់បទហាមឃាត់របស់ Amsterdam ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ