ភាពតានតឹងឡើងជណ្តើររវាងប្រធានាធិបតីអាមេរិកនិងបណ្ដាសមាជិកសភាគណបក្សសាធារណៈរដ្ឋ

(VOVWORLD) - ការខ្វែងគំនិតរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងបណ្ដាសមាជិកសភាគណបក្សសាធារណៈរដ្ឋក្នុងរដ្ឋសភាអាមេរិកកំពុងកើន ឡើងក្នុងពេលដែលវិលត្រឡប់មកថ្ងៃធ្វើការនាថ្ងៃទី ៥ កញ្ញា ខាងមុខ 
ភាពតានតឹងឡើងជណ្តើររវាងប្រធានាធិបតីអាមេរិកនិងបណ្ដាសមាជិកសភាគណបក្សសាធារណៈរដ្ឋ  - ảnh 1 ភាពតានតឹងឡើងជណ្តើររវាងប្រធានាធិបតីអាមេរិកនិងបណ្ដាសមាជិកសភាគណបក្សសាធារណៈរដ្ឋ 

(VOVworld) – ការខ្វែងគំនិតរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងបណ្ដាសមាជិកសភាគណបក្សសាធារណៈរដ្ឋក្នុងរដ្ឋសភាអាមេរិកកំពុងកើនឡើងក្នុងពេលដែលវិលត្រឡប់មកថ្ងៃធ្វើការនាថ្ងៃទី ៥ កញ្ញា ខាងមុខ បន្ទាប់ពី វិស្សមកាល បណ្ដាសមាជិកសភានឹងនាំចេញសេចក្តីសម្រេចអំពីថវិការរដ្ឋសំរាប់ រដ្ឋាភិបាលឆ្នាំ ២០១៨ ក៏ដូចជា ការលើកកំពស់កំហិតបំណុលសាធារណៈដើម្បី រដ្ឋាភិបាលសហរដ្ឋអាមេរិកបន្តខ្ចីបំណុលពីបរទេសសំដៅឆ្លើយតបនឹងកាតព្វកិច្ច ហិរញ្ញវត្ថុខាងមុខ ហើយជៀសវាងគ្រោះអាសន្នក្ស័យធុន។ នាថ្ងៃទី ២៤ សីហា ប្រធានាធិបតី លោក Donald Trump បានរិះគន់មជ្ឈដ្ឋានថ្នាក់ដឹកនាំគណបក្ស សាធារណៈរដ្ឋនៅរដ្ឋសភាដែលមិនអនុវត្តអាទិភាពរបស់ប្រធានាធិបតីដោយទាន់ ពេលវេលាទេ។ លោក Donald Trump បានព្រមានបិទទ្វាររដ្ឋាភិបាលសហរដ្ឋ ប្រសិនបើ មិនទទួលបានចំនួនប្រាក់សំរាប់ការកសាងជញ្ជាំងនៅខ្សែព្រំដែនជា មួយម៉ិចស៊ីក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ