ភាពតានតឹងអំពីគោលនយោបាយអន្តោប្រវេសន៍ "ក្តៅគគុក" មុននឹងសន្និសីទកំពូល EU
(VOVWORLD) -ប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) កំពុងស្វែងរកវិធីកែទម្រង់ប្រព័ន្ធគោលនយោបាយអំពីជនអន្តោប្រវេសន៍និងជនភៀសខ្លួនក្នុងការខិតខំប្រឹងប្រែងទទួលឲ្យបានកិច្ចព្រមព្រៀងមួយនៅក្នុងសន្និសីទកំពូលនាខែឧសភាខាងមុខ ស្ដីពីបញ្ហាដែលមិនទទួលបានដំណោះស្រាយក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅ។
ភាពតានតឹងអំពីគោលនយោបាយអន្តោប្រវេសន៍ "ក្តៅគគុក" មុននឹងសន្និសីទកំពូល EU |
ការខ្វែងគំនិតទាំងនេះបានបំបែកបំបាក់ EU រវាងបណ្ដាប្រទេសនៅមហាសមុទ្រមេឌីទែរ៉ាណេត្រើយខាងត្បូង ជាមួយបណ្ដាប្រទេសមជ្ឈឹមបូព៌ា និងអាហ្វ្រិកដែលបដិសេធក្នុងការទទួលជន អន្តោប្រវេសន៍។ ទន្ទឹមនឹងនេះ បណ្តាប្រទេសអ្នកមាន ដូចជាអាល្លឺម៉ង់ដែលកំពុងដាក់សម្ពាធ ដើម្បីទទួលឲ្យបានកិច្ចព្រមព្រៀងមួយ តាមនោះគ្មានប្រទេសជាសមាជិកណាមួយ អាចបដិសេធ កាតព្វកិច្ចទទួលជនអន្តោប្រវេសន៍បានបានឡើយ។ នាបច្ចុប្បន្ន ភាគីទាក់ទិននានាកំពុងចរចាអំពីសំណើរថ្មីស្ដីពីការអនុញ្ញាតឲ្យដោយមិនត្រូវបង្ខំឲ្យទទួលយកចំនួនអ្នកសុំជ្រកកោននៅអឺរ៉ុបឡើយ៕