ភាពយន្តចំនួន ៦៣ ចូលរួមមហោស្រពភាពយន្តអាស៊ី Da Nang លើកទី ២ ឆ្នាំ ២០២៤
(VOVWORLD) - មហោស្រពភាពយន្តអាស៊ី Danang លើកទី ២ ឆ្នាំ ២០២៤ (DANAFF II) បានបើកនា យប់ថ្ងៃទី ២ ខែកក្កដា នៅទីក្រុង Da Nang។
DANAFF II ប្រព្រឹត្តទៅក្នុងរយៈពេល ៥ថ្ងៃ ដោយទាក់ទាញការចូលរួមពីស្នាដៃភាពយន្តចំនួន ៦៣ ដែលចូលរួមក្នុងប្រភេទ និងកម្មវិធីផ្សេងៗ (រូបថត៖ Vinh Thong/VOV) |
ភាពយន្តចំនួន ៦៣ មកពីបណ្តាប្រទេសចូលរួមមហោស្រពភាពយន្តនេះ រួមជាមួយនឹងព្រឹត្តិការណ៍ភាពយន្តដ៏ទាក់ទាញជាមួយនឹងការចូលរួមពីតារាភាពយន្តល្បីៗ រួមទាំងផលិតករភាពយន្តជាច្រើនរូបទៀត។
មហោស្រពភាពយន្តអាស៊ីនៅទីក្រុង Da Nang នេះប្រមូលផ្តុំតារាអន្តរជាតិ អាស៊ី និងវៀតណាមល្បីៗ ផលិតករភាពយន្ត និងអ្នកជំនាញភាពយន្ត...។ គណៈវិនិច្ឆ័យនឹងជ្រើសរើស និងលើកតម្កើងដល់ស្នាដៃភាពយន្តដ៏ល្អប្រសើរ ដែលសម្បូរទៅដោយលក្ខណៈមនុស្សជាតិ ជាមួយនឹងការបង្ហាញសិល្បៈប្លែកៗពីគេ។ ទន្ទឹមនឹងនោះ តាមរយៈមហោស្រពភាពយន្ត លើកទឹកចិត្តអ្នកមានទេពកោសល្យ និងណែនាំយ៉ាងទូលំទូលាយដល់សាធារណជននូវស្នាដៃភាពយន្តថ្មី ជាមួយនឹងខ្លឹមសារ និងតម្លៃសិល្បៈខ្ពស់ពីរោងកុននៃប្រទេសវៀតណាម និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាមួយនឹងភាពយន្តជ្រើសរើសពីភាពយន្តពិភពលោក។
បណ្ឌិត Ngo Phuong Lan ប្រធានសមាគមជំរុញការអភិវឌ្ឍន៍ភាពយន្តវៀតណាម នាយក DANAFF II (រូបថត៖ Vinh Thong/VOV) |
បណ្ឌិត Ngo Phuong Lan ប្រធានសមាគមជំរុញការអភិវឌ្ឍន៍ភាពយន្ត វៀតណាម នាយិការមហោស្រពភាពយន្តអាស៊ី Da Nang លើកទី២ ឆ្នាំ២០២៤ បានឲ្យដឹងថា៖ “ពេលរៀបចំមហោស្រពភាពយន្តអន្តរជាតិអាស៊ី Da Nang យើងព្យាយាមធ្វើតាមស្តង់ដារអន្តរជាតិ ប៉ុន្តែមានអត្តសញ្ញាណ វៀតណាម។ តាមរយៈមហោស្រពភាពយន្ដនីមួយៗ យើងសង្ឃឹមថា សារ "DANAFF - ស្ពានតភ្ជាប់អាស៊ី" នឹងបន្តរីកសាយភាយ និងកាន់តែស៊ីជម្រៅ ដែលពិតជាផ្សារភ្ជាប់ជាមួយនឹងម៉ាកយីហោមហោស្រពភាពយន្តអាស៊ី Da Nang ផងដែរ”។
ក្រៅពីពិធីបើកដែលប្រព្រឹត្តទៅនៅយប់នេះ និងពិធីបិទ-ពិធីប្រគល់រង្វាន់ (ល្ងាចថ្ងៃទី៦ ខែកក្កដា) មហោស្រពនេះបម្រើទស្សនិកជនការបញ្ចាំងខ្សែភាពយន្តក្នុងរោងកុន និងមានការបញ្ចាំងភាពយន្តនៅកណ្តាលវាល។ ទស្សនិកជនក៏អាចចូលរួមក្នុងកម្មវិធីជួបប្រាស្រ័យ និងជួបសន្ទនាជាមួយក្រុមការងារភាពយន្ត និងមានការផ្លាស់ប្តូរជាមួយសិល្បករល្បីៗផងដែរ៕