ភាពយន្តវៀតណាមចូលរួមសកម្មភាពជាច្រើននៅមហោស្រពភាពយន្ត Cannes

(VOVWORLD) -ជាមួយនឹងគោលបំណងធ្វើការឧទ្ទេសនាមនិងផ្សព្វផ្សាយភាពយន្តវៀតណាមទៅ ដល់មិត្តភក្តិអន្តរជាតិនោះ ជាលើកដំបូងនាយកដ្ឋានភាពយន្ត ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានរួមសហការជាមួយមជ្ឈមណ្ឌលភាពយន្តជាតិបារាំង រៀបចំសកម្មភាពជាច្រើននៅមហោស្រពភាពយន្ត Cannes។ 
ភាពយន្តវៀតណាមចូលរួមសកម្មភាពជាច្រើននៅមហោស្រពភាពយន្ត Cannes - ảnh 1 រូបភាព៖ EPA/TTXVN

តាមនោះចាប់ពីថ្ងៃទី ១៧ដល់ថ្ងៃទី២២ឧសភា ផ្នែកភាពយន្តវៀតណាមនឹងមានសកម្មភាពចំនួន៥សំដៅ ចូលរួមក្នុងមហោស្របនេះ។ចូលរួមក្នុងមហោស្រពភាពយន្តអន្តរជាតិលើកទី៧០ នេះ គណៈប្រតិភូភាពយន្តវៀតណាមនឹងជម្រុញសកម្មភាពផ្សព្វផ្សាយភាពយន្ត របស់ប្រទេសជាតិទៅដល់មិត្តភក្តិអន្តរជាតិតាមរយៈសារមួយគឺ “វៀតណាម-ទីមក ដល់ថ្មីសម្រាប់ខ្សែភាពយន្តល្បីឈ្មោះ”។ ទស្សនីយភាពនៃរមណីដ្ឋាន Trang An - Tam Coc- Bich Dong, Ha Long, Son Doong និង Logo ឧទ្ទេសនាមមហោស្រព ភាពយន្តអន្តរជាតិហាណូយត្រូវបានបញ្ចាំងលើ pano ដាក់នៅខាងមុខកន្លែងរៀបចំ មហោស្រព។ចំណុចលេចធ្លោបំផុតនៃសកម្មភាពទាំងអស់នេះជាកម្មវិធីរាត្រីវៀត ណាម។ ក្នុងក្របខ័ណ្ឌនៃមហោស្រពក៏បានប្រព្រឹត្តទៅសកម្មភាពមួយចំនួនទៀត ផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ