ភាពរស់រើកនៃទិវាគ្រួសារអាស៊ាននៅប្រទេសម៉ិកស៊ិច

(VOVWORLD) - នាថ្ងៃទី ៧ ខែមេសា បណ្ដាប្រទេសជាសមាជិកអាស៊ាន រួមទាំងស្ថាប័នតំណាងនៅប្រទេស ម៉ិកស៊ិកដូចជាម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ និង វៀតណាម បានរៀបចំទិវាគ្រួសារអាស៊ានឆ្នាំ ២០១៨ ។

ក្នុងទិវាគ្រួសារអាស៊ានឆ្នាំ ២០១៨ បានប្រព្រឹត្តទៅសកម្មភាពជាច្រើន ដូចជា ល្បែងប្រជា ប្រិយប្រពៃណីប្រចាំតំបន់និងបរិភោគម្ហូបអាហារប្រពៃណីរបស់ប្រទេសនិមួយៗ។ ជាពិសេស ល្បែងទាញព្រ័ត្ររបស់វៀតណាមជាល្បែងប្រជាប្រិយមួយដែលធ្វើឱ្យភ្ញៀវមានក្តីរំភើបខ្លាំងណាស់ និង មុខម្ហូប ណែមចៀនវៀតណាម តែងតែទទួលបានការសរសើរច្រើនបំផុតក្នុង ចំណោមម្ហូបប្រជាជាតិនៃបណ្តាប្រទេសទាំង៥ដែលបានចូករួម។

ទិវាគ្រួសារអាស៊ានឆ្នាំ២០១៨ ជាសកម្មភាពជាក់ស្តែងមួយក្នុងគោលបំណងពង្រឹង សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពហើយរួមចំណែកក្នុងការលើកកម្ពស់កិត្យានុភាពនិងតួនាទីរបស់អាស៊ានក្នុងប្រទេសដ៏ធំមួយនេះនៅអាមេរិកឡាទីនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ