ភូមិគ្រឿងភាជន៍ Bau Truc ខេត្ត Ninh Thuan ទាក់ទាញភ្ញៀវទេសចរមកទស្សនាច្រើនកុះករ
(VOVWORLD) -ការទទួលស្គាល់សិល្បៈធ្វើគ្រឿងភាជន៍ប្រពៃណីរបស់ជនជាតិ Cham នៅភូមិ Bau Truc ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិមិនត្រឹមតែរួមចំណែកលើកតម្កើងនូវ ទម្លៃវប្បធម៌អរូបីវិសេសវិសាលនៅខេត្ត Binh Thuan ប៉ុណ្ណោះទេ ថែមទាំងទាក់ទាញភ្ញៀវទេសចរ មកទស្សនានៅភូមិរបរគ្រឿងភាសន៍កាន់តែច្រើនថែមទៀត។
គ្រឿងភាជន៍វិចិត្រសិល្បៈនៅភូមិ Bau Truc |
យោងតាមព័ណ៌មានពីសហករណ៍គ្រឿងភាសន៍ Bau Truc ថា តាំងពីដើមឆ្នាំ មក សហករណ៍ទទួលបានភ្ញៀវទេសចរជាង៤ពាន់នាក់ ទទួលបានប្រាក់ចំណូល ជាង៣រយលានដុង។ សិប្បករនៅទីនេះគេសង្ឃឹមថា ពីសកម្មភាពផ្សព្វផ្សាយ សិល្បៈធ្វើគ្រឿងភាសន៍របស់ជន ជាតិ Cham នៅភូមិ Bau Truc នឹងទាក់ទាញភ្ញៀវ ជាតិនិងអន្តរជាតិមកទស្សនាកាន់តែច្រើនឡើង។ លោក Phu Huu Minh Thuan នាយកសហ ករណ៍គ្រឿងភាស ន៍ Cham Bau Truc Ninh Thuan បានឲ្យដឹងថា៖
“បច្ចុប្បន្ននេះ អ្នកភូមិគេកំពុងអនុវត្តន៍និងឆ្ពោះទៅភូមិរបរមួយមានចរិតលក្ខណៈទេសចរណ៍។ ហេតុដូច្នេះយើងខ្ញុំផ្តោតការយកចិត្តទុក ដាក់លើបញ្ហាអនាម័យបរិស្ថាន។ នាពេលខាងមុខ យើងខ្ញុំនឹងមានកម្មវិធីទស្សនាផ្ទាល់តាមកន្លែង”៕