ភូមិផ្កា Sadec ទាក់ទាញភ្ញៀវទេសចរមកទស្សនាជាច្រើនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
|
ភូមិផ្កា Sadec ទាក់ទាញភ្ញៀវទេសចរមកទស្សនាជាច្រើនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី |
(VOV)_ភូមិផ្កា Sa Dec ទីក្រុង Sa Dec ខេត្ត Dong Thap (ភាគខាងត្បូងវៀត
ណាម) មានភាពអ៊ូអរក្នុងប៉ុន្មានជិតបុណ្យចូលឆ្នាំថ្មី២០១៦។ នៅបណ្ដាសួនចំការ
ផ្កា បណ្ដាពាណិជ្ជករកំពុងជាប់មមាញឹក ដោយសារដឹកជញ្ជូនផ្កាទៅលក់ដូរនៅ
គ្រប់តំបន់។ នេះគឺជាពេលវេលាដែលភូមិផ្កាទាក់ទាញភ្ញៀវទេសចរមកទស្សនា
ច្រើនបំផុត។ នៅទីនេះ ភ្ញៀវទេសចរបានទស្សនាផង ស្វែងយល់អំពីរបៀបថែទាំ
ផ្កាផង ទិញផ្កាផង និងថត់រូបទៀតផង។ គិតជាមធ្យម ក្នុងមួយថ្ងៃ ភូមិផ្កា Sa Dec
ទទួលភ្ញៀវទេសចរចំនួនជាងពីរពាន់នាក់មកទស្សនា។ ដំណាងមន្ទីរវប្បធម៌ គីឡា
និងទេសចរណ៍ខេត្ត Dong Thap បានអះអាងថា៖ភូមិផ្កា Sa Dec បើកទ្វាទទួលភ្ញៀវ
ទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នឹងរួមចំណែកផ្សព្វផ្សាយ ជំរុញទេសចរតំបន់
អភិវឌ្ឍន៍៕