ភារកិច្ចរបស់រុស្ស៊ីនៅស៊ីរីគឺសំដៅស្ថិរភាពរដ្ឋអំណាចស្របច្បាប់ដើម្បីដំណោះស្រាយនយោបាយ
|
ភារកិច្ចរបស់រុស្ស៊ីនៅស៊ីរីគឺសំដៅស្ថិរភាពរដ្ឋអំណាចស្របច្បាប់ដើម្បី
ដំណោះស្រាយនយោបាយ |
(VOVworld)-ប្រធានាធិបតីរុស្ស៊ីលោក Valadimir Putin នាថ្ងៃទី១១តុលាបានផ្តល់ បទសម្ភាសន៍ជាមួយកាណាល់ទូរទស្សន៍ Rossya -1របស់រុស្ស៊ី ក្នុងនោះផ្តោត សំខាន់ទៅលើយុទ្ធនាការប្រឆាំងអង្គការភេរវកម្មរដ្ឋអ៊ីស្លាមស្វ័យប្រកាស IS របស់
រុស្ស៊ីនៅស៊ីរី។ លោក Putin បានប្រកាសថា ភារកិច្ចរបស់រុស្ស៊ីក្នុងយុទ្ធនាការ
ប្រឆាំង IS នៅស៊ីរីគឺស្ថិរភាពរដ្ឋអំណាចស្របច្បាប់នៅស៊ីរីនិងបង្កលក្ខណៈសំដៅ ស្វែងរកដំណោះស្រាយនយោបាយសម្រាប់វិបត្តិនៅប្រទេសនេះតែប៉ុណ្ណោះ។
លោកPutin បានអះអាងជាថ្មីម្តងទៀតថា រុស្ស៊ីមិនដំណើរការយុទ្ធនាការ លើ
ដីគោកនៅស៊ីរីឡើយ។ តាមលោក Putinថា រុស្ស៊ីបានអំពាវនាវដៃគូក្នុងសម្ព័ន្ធមិត្ត
ដឹកនាំដោយអាមេរិក ចែករំលែកព័ត៌មានអំពីមូលដ្ឋានរបស់ IS នៅស៊ីរី ប៉ុន្តែដៃគូ ទាំងអស់នេះបានបដិសេដ្ឋកិច្ចសហប្រតិបត្តិការទាំងនោះ៕