ភរិយារបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន Abe Shinzo ជូនរទេះរុញដល់ជនពិការនៅទីក្រុង Da Nang
(VOVWORLD) - កាលពីថ្ងៃទី ៣ ខែមីនា មូលនិធិគាំទ្ររួមវិភាគទានសង្គមជប៉ុន ដោយលោក ជំទាវ Abe Akie (ភរិយាអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo) ធ្វើជាប្រធាន សម្របសម្រួលជាមួយសម្ព័ន្ធក្រុមហ៊ុន Mikazuki ជប៉ុន បានប្រគល់ជូនរទេះរុញរាប់ សិបគ្រឿងដល់ជនពិការនៅទីក្រុង Da Nang។
លោកជំទាវ Abe Akie (ភរិយាអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo) ថ្លែងនៅព្រឹត្តិការណ៍។ (រូបថត៖ VNA) |
នេះគឺជាសកម្មភាពមួយនៅក្នុង ក្របខ័ណ្ឌកម្មវិធី “ជំនួបប្រាស្រ័យវៀតណាម - ជប៉ុន ឆ្ពោះទៅអនាគត” លើកទី ១ ដែលរៀបចំឡើង ដោយមូលនិធិគាំទ្រការរួមវិភាគទានសង្គមជប៉ុន និងសម្ព័ន្ធក្រុមហ៊ុន Mikazuki ជប៉ុននៅទីក្រុង Da Nang។
នៅក្នុងព្រឹត្តិការណ៍នេះ មូលនិធិគាំទ្រការរួមវិភាគទានសង្គមជប៉ុនបានប្រគល់ ជូនរទេះរុញរាប់សិបគ្រឿងដល់ជនពិការនៅអង្គភាពចំនួន៣ រួមមាន៖ មជ្ឈមណ្ឌល គាំពារសង្គម Da Nang សមាគមជនពិការទីក្រុង Da Nang និងសមាគមជនពិការខ័ណ្ឌ Lien Chieu (Da Nang)។ យោងតាមលោក Yamada Takio ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ជប៉ុនប្រចាំនៅវៀតណាម រទេះរុញដែលត្រូវបានប្រគល់ ជូនដល់ជនពិការនៅទីក្រុង Da Nang គឺជានិមិត្តរូបនៃការតភ្ជាប់រវាងក្រអៅបេះដូង របស់ប្រជាជននៃប្រទេសទាំងពីរជប៉ុន និងវៀតណាម៕