ភ្លៀងទឹកជំនន់បណ្តាលការខូចខាតច្រើននៅភូមិភាគកណ្តាលវៀតណាម
(VOVWORLD) - អ្នកនេសាទចំនួន ៣ នាក់បានចែវទូកទៅកាន់ទូកនេសាទដែលបោះយុថ្កាតាមដងទន្លេ Tra Bong នៅមាត់ទន្លេ Sa Can ឃុំ Binh Thanh ស្រុក Binh Son ខេត្ត Quang Ngai នៅពេលដែលទូកត្រូវលិច ហើយអ្នកក្នុងតំបន់កំពុងដំណើរការស្វែងរក។
ផ្លូវល្បឿនលឿន Da Nang - Quang Ngai ឆ្លងកាត់ខេត្ត Quang Nam បានរងការរអិលបាក់ដីយ៉ាងធ្ងន់ធ្ងរ បង្កឱ្យមានការកកស្ទះចរាចរណ៍ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២១ (រូបថត៖ Tran Tinh/TTXVN) |
យោងតាមការិយាល័យអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិបានឲ្យដឹងថា គិតត្រឹមម៉ោង ១៨ ថ្ងៃទី២៤ ខែតុលា ភ្លៀងទឹកជំនន់បានបង្កការខូចខាតយ៉ាងខ្លាំងនៅតំបន់ភូមិភាគកណ្តាលវៀតណាម។ អ្នកនេសាទចំនួន ៣ នាក់បានចែវទូកទៅកាន់ទូកនេសាទដែលបោះយុថ្កាតាមដងទន្លេ Tra Bong នៅមាត់ទន្លេ Sa Can ឃុំ Binh Thanh ស្រុក Binh Son ខេត្ត Quang Ngai នៅពេលដែលទូកត្រូវលិច ហើយអ្នកក្នុងតំបន់កំពុងដំណើរការស្វែងរក។ អ្នកស្រុកម្នាក់នៅឃុំ Hanh Dung ស្រុក Nghia Hanh (Quang Ngai) ត្រូវទឹកជំនន់គួចទៅបាត់ហើយបានរកឃើញសាកសពហើយ។
ខេត្ត Thua Thien - Hue, Quang Nam និង Quang Ngai បានជម្លៀសប្រជាជនជិត ១.៤០០ គ្រួសារដែលមានមនុស្សជាង ៤.៨០០ នាក់នៅតាមតំបន់លិចទឹកយ៉ាងជ្រៅនិងតំបន់ដែលប្រឈមនឹងការបាក់ដីទៅកន្លែងមានសុវត្ថិភាព។ គ្រួសារដែលត្រូវបានជម្លៀសនៅ Hue បានត្រឡប់មកផ្ទះវិញ។
នៅថ្ងៃទី ២៤ខែតុលា នៅគីឡូម៉ែត្រលេខ ៧៦+៧០០ នៃផ្លូវល្បឿនលឿន Da Nang-Quang Ngai ចំណត់ឆ្លងកាត់ស្រុក Nui Thanh ខេត្ត Quang Nam ស្រាប់តែបាក់ស្រុតដី ហើយថ្មរាប់រយម៉ែត្រគូបបានធ្លាក់មកគ្របលើផ្ទៃផ្លូវ បង្កការកកស្ទះចរាចរណ៍។ ភ្លាមៗនោះ អង្គភាព និងកងកម្លាំងដែលកំពុងប្រតិបត្តិការនិងថែទាំផ្លូវល្បឿនលឿន Da Nang-Quang Ngai បានអនុវត្តន៍វិធានការជួសជុល ជួយសង្គ្រោះ និងអាចដំណើរការចរាចរបាន៕