ភ្លៀងធ្លាក់ខ្លាំងជួយកាត់បន្ថយភ្លើងឆេះព្រៃប៉ុន្តែបង្កើនហានិភ័យទឹកជំនន់នៅប្រទេសអូស្ត្រាលី

(VOVWORLD) - ភ្លៀងធ្លាក់ខ្លាំងកំពុងបង្កឡើងហានិភ័យទឹកជំនន់ ការបាក់ស្រុតដី និងការដាច់ភ្លើងយ៉ាងទូលាយនៅតាមតំបន់ជាច្រើននៅភាគខាងកើតនៃប្រទេសអូស្ត្រាលី

មានភ្លៀងធ្លាក់អូសបន្លាយរយៈពេលយ៉ាងហោចណាស់ ៣ ថ្ងៃ បានជួយកាត់បន្ថយសានភាភភ្លើងឆេះព្រៃនៅបណ្តារដ្ឋ New South Wales  និង Queensland នៃប្រទេសអូស្ត្រាលី។ ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងកំពុងបង្កឡើងហានិភ័យទឹកជំនន់ ការបាក់ស្រុតដី និងការដាច់ភ្លើងយ៉ាងទូលាយនៅតាមតំបន់ជាច្រើននៅភាគខាងកើតនៃប្រទេសអូស្ត្រាលី។

នៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ភ្លៀងធ្លាក់ខ្លាំងបានជួយពន្លត់ភ្លើងឆេះដ៏ធំមួយដែលអូសបន្លាយជាបន្តបន្ទាប់អស់រយៈពេល ៧៦ ថ្ងៃកន្លងមកនៅតំបន់ Currawon រដ្ឋ New South Wales ។ ភ្លើងឆាបឆេះព្រៃនេះបានបំផ្លាញដីព្រៃចំនួន ៥ សែនហិកតាហើយក៏បំផ្លាញនិងធ្វើឲ្យខូចខាតផ្ទះសម្បែងជិត ៥០០ ខ្នងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ