ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់បង្កការខូចខាតយ៉ាងខ្លាំងដល់ប្រជាជននិងទ្រព្យសម្បត្តិនៅតំបន់ភាគកណ្តាលនិងតំបន់ Tay Nguyen
(VOVWORLD) - ខេត្តនិងទីក្រុងដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់រួមមាន៖ ខេត្ត Quang Tri, Quang Binh, Thua Thien Hue, Da Nang, Quang Nam និងខេត្ត Gia Lai។
ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់នៅតំបន់ភាគកណ្តាលមានភាពស្មុគស្មាញបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រជាជននិងទ្រព្យសម្បត្ត (រូបថត៖ Bao Quang Binh) |
ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ នៅតំបន់ភាគកណ្តាលនិងតំបន់ Tay Nguyen មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ដែលគិតត្រឹមម៉ោង ១៧:០០ ថ្ងៃទី ១១ ខែតុលា មានមនុស្សចំនួន ១៥ នាក់ត្រូវស្លាប់ និងមនុស្ស ២១ នាក់ត្រូវបាត់ខ្លួន។ ខេត្តនិងទីក្រុងដែលរងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់រួមមាន៖ ខេត្ត Quang Tri, Quang Binh, Thua Thien Hue, Da Nang, Quang Nam និងខេត្ត Gia Lai។ ភ្លៀងធ្លាក់ខ្លាំងបានជន់លិចដំណាំ និងដើមឈើចំនួន ១៤.៥០០ ហិកតា និងវារីវប្បកម្មជិត ១.០០០ ហិកតា។ ផ្ទះសម្បែងនិងសាលារៀនជាង ២៦.០០០ ខ្នងត្រូវទឹកជន់លិចពី ១ ម៉ែត្រឡើងទៅ។
ខេត្តនិងអង្គភាពទ័ពនានា បានប្រមូលកម្លាំងនិងមធ្យោបាយដើម្បីជួយសង្គ្រោះនិងជំនះពុះពារនូវផលវិបាកបណ្តាលមកពីទឹកជំនន់។ ហើយបានរៀបចំការផ្លាស់ប្តូរទីលំនៅនិងការជម្លៀសប្រជាជនជិត ១៥.០០០ គ្រួសារទៅកន្លែងមានសុវត្ថិភាព៕