ភ័ស្តុតាងប្រវត្តិសាស្រ្ត និងគតិយុត្តអះអាងប្រជុំកោះ Hoang Sa និង Truong Sa របស់​វៀតណាម

(VOVWORLD) -ពិព័រណ៍ "Hoang Sa Truong Sa របស់វៀតណាម - ភ័ស្តុតាងប្រវត្តិសាស្ត្រ និងគតិយុត្ត" កំពុងប្រព្រឹត្តិទៅនៅទីរួមស្រុក Ai Tu ស្រុក Trieu Phong ខេត្ត Quang Tri ចាប់ពីថ្ងៃទី ២ ដល់ ៥ ខែ តុលា។
ភ័ស្តុតាងប្រវត្តិសាស្រ្ត និងគតិយុត្តអះអាងប្រជុំកោះ Hoang Sa  និង Truong Sa របស់​វៀតណាម - ảnh 1ពិព័រណ៍ "Hoang Sa Truong Sa របស់វៀតណាម - ភ័ស្តុតាងប្រវត្តិសាស្ត្រ និងគតិយុត្ត" 

ពិព័រណ៍នេះបានដាក់តាំងបង្ហាញរូបភាព បណ្ដាឯកសារ ផែនទី និងឯកសាររូបថត ប្រមាណ ១២០ សន្លឹក ដែលបានប្រមូលនៅក្នុងនិងក្រៅប្រទេស ហើយអះអាងអំពីខាងគតិយុត្តថាប្រជុំកោះ Hoang Sa និង Truong Sa គឺរបស់វៀតណាម។

ពិព័រណ៍នេះបានឧទ្ទេសនាមដល់ទស្សនិកជននូវរូបថត ឯកសារជា អក្សរ Nom អក្ស Han និង Han Nom ដែលមានអាយុកាលពីសតវត្សរ៍ទី ១៦ ដល់ ២០ ដោយអះអាងថា ប្រជុំកោះ Hoang Sa និង Truong Sa គឺរបស់វៀតណាម ដូចជា៖ សៀវភៅប្រវត្តិសាស្ត្រប្រទេស Dai Viet ដែលចងក្រងដោយស្ដេចTrinh Sam និងបណ្ដាឯកសារនារជ្ជកាលស្ដេច Gia Long  Minh Mang  និង Thieu Tri។ ទន្ទឹមនឹងនេះ ពិព័រណ៍ក៏បានតាំងបង្ហាញនូវឯកសាររូបថតផែនទី រួមមាន ឯកសារផែនទីដែលគូរដោយជនវៀតណាមពី សតវត្សរ៍ទី ១៧ ដល់ ២០ និងក្រុមឯកសារផែនទីវៀតណាម ដែលគូរដោយប្រទេសលោកខាងលិចនា សតវត្សរ៍ទី ១៦ ដល់ ២០ ដោយអះអាងថា ប្រជុំកោះ Hoang Sa និង Truong Sa គឺសុទ្ធតែរបស់វៀតណាមជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ