ម៉ិកស៊ិកនឹងជម្រុញការបង្កើតគណៈកម្មាធិការសហប្រតិបត្តិការចំរុះរវាងវៀតណាមជាមួយម៉ិកស៊ិក
|
រដ្ឋមន្ត្រីសេដ្ឋកិច្ចប្រទេសម៉ិកស៊ិក លោក Ildefonso Guajardo
Villarreal ទទួលជួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមលោកស្រូី
Le Linh Lan (រូបថតៈ vietnamplus)
|
(VOVworld)-ក្នុងពិធីជួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ ម៉ិកស៊ិក Le
Linh Lan នាថ្ងៃទី៣កុម្ភៈ រដ្ឋមន្ត្រីសេដ្ឋកិច្ចប្រទេសម្ចាស់ផ្ទះលោក Ildefonso
Guajardo Villarreal បានអះអាងថា ម៉ិកស៊ិកនឹងជម្រុញការបង្កើតគណៈ
កម្មាធិការចំរុះសហប្រតិបត្តិការអំពីពាណិជ្ជ កម្មនិងឧស្សាហកម្មរវាងវៀត
ណាមជាមួយ ម៉ិកស៊ិក។ លោក Villarreal ក៏បានវាយតម្លៃខ្ពស់រាល់សមិទ្ធិ សេដ្ឋកិច្ចដែលវៀតណាមទទួលបាននាពេលកន្លងទៅ និងលើកត្រដែតតួនាទីរបស់វៀតណាមក្នុងការចរចារកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) នឹង ជឿជាក់ទៅលើការអភិវឌ្ឍន៍របស់ទំនាក់ទំនងនៃប្រទេសទាំងពីរនាពេលខាង
មុខ ជាពិសេសកិច្ចព្រមព្រៀង TPP មានយថាទស្សន៍នឹងបានចុះហត្ថលេខានា
ចុង ឆ្នាំ ២០១៥នេះ។នៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម Le Linh Lan បានស្នើ
រដ្ឋមន្ត្រី Villarreal និងនាយកដ្ឋានពន្លឿនពាណិជ្ជកម្មម៉ិកស៊ីក ស្រាវជ្រាវបើក
ការិយាល័យតំណាង ពាណិជ្ជកម្មរបស់ម៉ិកស៊ិកនៅទីក្រុងហាណូយ សំដៅរួម
ចំណែក ជម្រុញការផ្លាស់ប្តូរពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី៕