ម៉ិកស៊ិកផ្តោតសំខាន់លើការអភិវឌ្ឍទំនាក់ទំនងគ្រប់វិស័យជាមួយវៀតណាម

(VOVWORLD) - ម៉ិកស៊ិកបានផ្តោតសំខាន់លើការអភិវឌ្ឍទំនាក់ទំនងលើគ្រប់វិស័យជាមួយវៀតណាម ដែលជាប្រ ទេសមួយមិនត្រឹមតែមានស្ថិរភាពផ្នែកនយោបាយ - សង្គម និងមានកំណើនសេដ្ឋកិច្ចមធ្យមស្ថិតនៅកម្រិតខ្ពស់ គឺ ៦% ក្នុងមួយឆ្នាំប៉ុណ្ណោះទេ ថែមទាំង មានកម្លាំងពលករវ័យក្មេង តួនាទី និងឋានៈ មានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ។
ម៉ិកស៊ិកផ្តោតសំខាន់លើការអភិវឌ្ឍទំនាក់ទំនងគ្រប់វិស័យជាមួយវៀតណាម - ảnh 1ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅម៉ិកស៊ិក លោក Nguyen Hoai Duong  

ប្រធានគណៈកម្មាធិការកិច្ចការបរទេសអាស៊ី-ប៉ាស៊ីហ្វិកនិងអាហ្វ្រីក នៃព្រឹទ្ធសភាម៉ិកស៊ិក លោកស្រី Cora Cecilia Pinedo Alonso បានលើកឡើងការអះអាងដូចពោលខាងលើនេះ នៅក្នុងជំនួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ិកស៊ិក លោក Nguyen Hoai Duong នាថ្ងៃទី២៣ ខែតុលា។

ក្នុងជំនួប លោកស្រី Cora Cecilia Pinedo Alonso បានសង្កត់ធ្ងន់ថា ឆ្លងកាត់រយៈពេល៤០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតវៀតណាមនិងម៉ិកស៊ិក ប្រទេសទាំងពីរបានរួមសហការគ្នាយ៉ាងស៊ីជម្រៅនិងទូលាយលើវិស័យនយោបាយ វប្បធម៌ និងសេដ្ឋ កិច្ច។ រីឯខ្លួនវិញ លោក Nguyen Hoai Duong បានអះអាងថា ទំនាក់ទំនងនៃប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ក្នុងនោះមានកិច្ចសហប្រតិបត្តិការអន្តរសភាផងដែរ។

លោក Nguyen Hoai Duong បានវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភនិងសហការរបស់រដ្ឋសភាពីរជាន់របស់ម៉ិកស៊ិកក្នុងការរៀបចំសកម្មភាពវប្បធម៌ សំដៅផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្សវៀតណាម តាមរយៈនោះបានបង្កើនការយល់ដឹងគ្នាទៅវិញ ទៅមករវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ