មុខទំនិញនាំចេញជាច្រើនរបស់វៀតណាមមានកំណើនយ៉ាងខ្លាំង
(VOVWORLD) - មុខទំនិញវាយនភណ្ឌនិងតម្បាញ កាត់ដេរ សម្រេចបានកំណើនចំនួនជាង១៥ពាន់លានដុល្លាអាមេរិក កើនជិត១៥%; ទំនិញស្បែកជើងសម្រេចបានកំណើនជាង១០ពាន់លានដុល្លាអាមេរិក កើនជិត ២៨%។
ការនាំចេញមុខទំនិញវាយនភណ្ឌនិងស្បែកជើង មានការស្ដារឡើងវិញគួរឲ្យកត់សម្គាល់។
(រូបថត៖ VOV) |
យោងតាមទិន្នន័យពីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២១ ការនាំចេញមុខទំនិញវាយនភណ្ឌនិងស្បែកជើង មានការ ស្ដារឡើងវិញគួរឲ្យកត់សម្គាល់។ ជាក់ស្ដែងគឺ មុខទំនិញវាយនភណ្ឌនិងតម្បាញ កាត់ដេរ សម្រេចបានកំណើនចំនួនជាង១៥ពាន់លាន ដុល្លាអាមេរិក កើនជិត១៥%; ទំនិញស្បែកជើងសម្រេចបានកំណើនជាង១០ពាន់លានដុល្លាអាមេរិក កើនជិត ២៨%។ លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចេញ-នាំចូល ចំណុះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានបកស្រាយថា ការចុះហត្ថលេខាលើការបញ្ជា ទិញជាច្រើនបានជួយអង្គភាពអាជីវកម្មជំនះលើការលំបាកដោយជម្ងឺរាតត្បាតកូវីដ ១៩។
“អាស្រ័យដោយសន្ទុះស្ដារឡើងវិញលើពិភពលោក ជាពិសេសទីផ្សារអាមេរិក និងអឺរ៉ុបនោះ បានជាផ្នែកវាយនភណ្ឌនិងស្បែកជើងកំពុងទទួលបានការបញ្ជាទិញ ច្រើនជាងមុន។ បើតាមព័ត៌មានពីសមាគមន៍ ថា អង្គភាពអាជីវកម្មមានការបញ្ជាទិញ ដល់ត្រីមាសទី៣ហើយ នេះជាសញ្ញាគួរឲ្យសប្បាយ។ នាបច្ចុប្បន្ន វិស័យវាយនភណ្ឌ និងស្បែកជើងកំពុងស្រូបយកសមាមាត្រដ៏ធំនៃទំហំនាំចេញ។ ជាពិសេស នេះក៏ជា វិស័យដែលប្រើប្រាស់ពលករច្រើនសន្ធឹកសន្ធាប់ផងដែរ រួមចំណែកដោះស្រាយ បញ្ហាពលកម្មក៏ដូចជាលើកកំពស់ស្ថានភាពសេដ្ឋកិច្ចសង្គមនៅតំបន់ជាច្រើន”។
ក្នុងពេលជាមួយគ្នានោះ តាមសមាគមន៍បន្លែ ផ្លែឈើវៀតណាមបានឲ្យដឹងថា ក្នុងខែមិថុនាឆ្នាំ២០២១ ការនាំចេញបន្លែនិងផ្លែឈើ សម្រេចបានតម្លៃជាង៣៥៦លាន ដុល្លាអាមេរិក កើន៣៨%បើប្រៀប ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។ បើគិត សរុបក្នុងឆមាសទី១ឆ្នាំ២០២១ ទំហំនាំចេញបន្លែនិងផ្លែឈើសម្រេចបានទឹកប្រាក់ជាង ២ពាន់លានដុល្លាអាមេរិក កើន១៧,៤%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០៕