មុខម្ហូបនុំបញ្ចុកសាច់ជ្រូកអាំងត្រូវបានដាក់បញ្ជូលទៅក្នុងសៀវភៅធ្វើម្ហូបរបស់ ព្រះមហាក្សត្រីយានី Elizabeth II
(VOVWORLD) - នុំបញ្ចុកសាច់ជ្រូកអាំងគឺជាមោទនភាពនៃម្ហូបអាហារនៅទីក្រុងហាណូយ។ ប្រហេលជាមិនមានប្រជាជនក្នុងស្រុក ឬភ្ញៀវទេសចរណ៍ណាមួយអាចរំលងក្លិនសាច់ជ្រូកអាំងពេលឆ្លងកាត់ហាងលក់អាហារតាមដងវិថីបានឡើយ។
មុខម្ហូបនុំបញ្ចុកសាច់ជ្រូកអាំងត្រូវបានដាក់បញ្ជូលទៅក្នុងសៀវភៅធ្វើម្ហូបរបស់ព្រះមហាក្សត្រីយានី Elizabeth II |
មុខម្ហូបនុំបញ្ចុកសាច់ជ្រូកអាំងជាមួយរូបមន្តរបស់មេចុងភៅ Do Thi Hai Ly នៅស្ថានទូតអង់គ្លេសប្រចាំនៅវៀតណាម ទើបតែត្រូវបានផ្តល់កិត្តិយសជាមុខម្ហូបដ៏ឆ្ងាញ់ពិសារបំផុតមួយ ដែលត្រូវបានដាក់បញ្ជូលទៅក្នុងសៀវភៅធ្វើម្ហូប ដែលបានរួមបញ្ចូលក្នុងសៀវភៅធ្វើម្ហូបក្នុងឱកាស ព្រះរាជពិធីរំលឹកខួប ៧០ ឆ្នាំនៃការឡើងគ្រងរាជ្យសម្បត្តិរបស់ ព្រះមហាក្សត្រីយានី Elizabeth II ។
នុំបញ្ចុកសាច់ជ្រូកអាំងគឺជាមោទនភាពនៃម្ហូបអាហារនៅទីក្រុងហាណូយ។ ប្រហេលជាមិនមានប្រជាជនក្នុងស្រុក ឬភ្ញៀវទេសចរណ៍ណាមួយអាចរំលងក្លិនសាច់ជ្រូកអាំងពេលឆ្លងកាត់ហាងលក់អាហារតាមដងវិថីបានឡើយ។ នេះជាការចែករំលែករបស់ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅវៀតណាម លោក Gareth Ward នៅពេលណែនាំអំពីម្ហូបអាហារដ៏ឆ្ងាញ់ពិសាររបស់វៀតណាម ដែលទើបត្រូវបានដាក់បញ្ជូលទៅក្នុងសៀវភៅធ្វើម្ហូប ក្នុងឱកាស ព្រះរាជពិធីរំលឹកខួប៧០ឆ្នាំនៃការឡើងគ្រងរាជ្យសម្បត្តិរបស់ ព្រះមហាក្សត្រីយានី Elizabeth II។
យោងតាមស្ថានទូតអង់គ្លេស សៀវភៅចម្អិនម្ហូបក្នុងឱកាស ព្រះរាជពិធីរំលឹកខួប៧០ឆ្នាំនៃការឡើងគ្រងរាជ្យសម្បត្តិរបស់ ព្រះមហាក្សត្រីយានី Elizabeth II នឹងត្រូវបានបើកដាក់តាំងលក់សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍។ ប្រាក់ចំណេញទាំងអស់ដែលបានមកពីការលក់សៀវភៅនេះនឹងត្រូវប្រើប្រាស់ដើម្បីជួយឧបត្ថម្ភមូលនិធីសប្បុរសធម៌ផងដែរ៕