មុខសញ្ញាជាប់សង្ស័យ ៣ នាក់ទៀតក្នុងការវាយប្រហារដោយគ្រាប់បែកនៅអង់គ្លេសត្រូវបានចាប់ខ្លួន
(VOVWORLD) - នាថ្ងៃទី ២៤ ឧសភា ប៉ូលីសអង់គ្លេសបានប្រកាសថា៖ គេបាន ចាប់ខ្លួនមុខសញ្ញាជាប់សង្ស័យចំនួន ៣ នាក់ទៀតដែលទាក់ទិនដល់ការវាយប្រ ហារដោយគ្រាប់បែកអត្តឃាតនាថ្ងៃទី ២២ ឧសភា ទៅលើកីឡាដ្ឋាន Manchester Arena ដែលធ្វើឲ្យមនុស្សចំនួន ២២ នាក់ត្រូវស្លាប់ក្នុងនោះមានកុមារជាច្រើន។
មុខសញ្ញាជាប់សង្ស័យ ៣ នាក់ទៀតក្នុងការវាយប្រហារដោយគ្រាប់បែកនៅអង់គ្លេសត្រូវបានចាប់ខ្លួន |
(VOVworld) - នាថ្ងៃទី ២៤ ឧសភា ប៉ូលីសអង់គ្លេសបានប្រកាសថា៖ គេបាន ចាប់ខ្លួនមុខសញ្ញាជាប់សង្ស័យចំនួន ៣ នាក់ទៀតដែលទាក់ទិនដល់ការវាយប្រ ហារដោយគ្រាប់បែកអត្តឃាតនាថ្ងៃទី ២២ ឧសភា ទៅលើកីឡាដ្ឋាន Manchester Arena ដែលធ្វើឲ្យមនុស្សចំនួន ២២ នាក់ត្រូវស្លាប់ក្នុងនោះមានកុមារជាច្រើន។ អត្តសញ្ញានៃបណ្ដាមុខសញ្ញាពោលខាងលើមិនទាន់ជូនដំណឹងនៅឡើយ។ ក្នុង ពេលនោះ កំលាំងប្រឆាំងភេរវកម្មរបស់លីប៊ីបានចាប់ខ្លួន Ramaban Abedi ឪពុករបស់ Salman Abedi មេគំនិតក្នុងការវាយប្រហារអត្តឃាតដោយគ្រាប់បែក នៅអង់គ្លេស។ មុខសញ្ញានេះបានចូលរួមក្រុមប្រដាប់អាវុធដែលពាក់ព័ន្ធជាមួយ បណ្តាញភេរវកម្មអន្តរជាតិ Al Qaeda ។ មុននោះ ប្អូនប្រុសរបស់ Salman Abedi ក៏ត្រូវបានចាប់ខ្លួននៅទីក្រុង Tripoli ដោយបទរៀបចំផែនការវាយប្រហារភេរវកម្ម ទៅលើទីក្រុងនេះ។ ទាក់ទិនដល់ការវាយប្រហារនៅអង់គ្លេស រដ្ឋមន្ត្រីក្រសួង មហាផ្ទៃនៃប្រទេសនេះ លោក Amber Rudd បានឲ្យដឹងថា៖ មានលទ្ធភាពភាគ ច្រើន ភេរវករដែលដំណើរការវាយប្រហារអត្តឈាតដោយគ្រាប់បែកទៅកើ កីឡាដ្ឋាន Manchester មិនធ្វើដំណើរដោយឯកឯងឡើយ៕