|
លោក Nguyen Thien Nhan ថ្លែងមតិនៅសន្និសីទ។ |
(VOVworld) - មុខសញ្ញាសំខាន់បំផុតនៃដំណើរការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើង
វិញគឺជាសហករតាមរូបសណ្ឋានថ្មី។នេះគឺជាការអះអាងរបស់លោក Nguyen Thien
Nhan ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនៅសន្និសីទរបស់
គណៈប្រតិបតិ្តសម្ព័ន្ធភាពសហករវៀតណាម នាថ្ងៃទី២៦ វិច្ឆិកា នៅរដ្ឋធានីហា
ណូយ។នៅទីនេះ លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា នាបច្ចុប្បន្ន បក្ស រដ្ឋ
បានមានគោលការណ៍ គោលនយោបាយសំដៅរៀបចំរចនា សម្ព័ន្ធផ្នែកកសិកម្ម
ឡើងវិញនិងផ្លាស់ប្ដូររូបសណ្ឋាន ប្រសិទ្ធិភាពនៃសកម្មភាព របស់សហករ។លោក
Nguyen Thien Nhan បានស្នើរឲ្យសម្ព័ន្ធភាពសហករ ប្រើប្រាស់វិធានការនានាសំ
ដៅផ្សព្វផ្សាយ ឃោសនាច្បាប់ គោលនយោបាយ ស្ដីពីសហករ ប្រមូលផ្ដុំកសាង
និងកែលំអរសហករតាមរូបសណ្ឋានថ្មី។នាបច្ចុប្បន្ន វៀតណាមមានសហករសរុប
ជាង១៨ពាន់ដោយមានការចូលរួម របស់សមាជិកជិត៧លាន៥សែនលាននាក់៕