ម៉ោងផែនដី ២០២១៖ រួមដៃគ្នាកាត់បន្ថយបន្ទុកសម្រាប់បរិស្ថានធម្មជាតិ

(VOVWORLD) - យុទ្ធនាការម៉ោងផែនដី ដោយប្រធានបទ “ឡើងសំឡេងដើម្បីធម្មជាតិ”។

នៅឆ្នាំ ២០២១ នេះ យុទ្ធនាការម៉ោងផែនដី ដោយប្រធានបទ “ឡើងសំឡេងដើម្បីធម្មជាតិ” ដែលត្រូវបានអង្គការអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (WWF) ដាក់ឱ្យដំណើរការទូទាំងពិភពលោក ហើយនឹងប្រព្រឹត្តទៅនៅម៉ោង ២០និង៣០ នាទីថ្ងៃទី ២៧ ខែមីនា។

រួមជាមួយបណ្តាប្រទេសដទៃទៀតនៅជុំវិញពិភពលោក ម៉ោងផែនដីនៅវៀតណាមក្នុងឆ្នាំនេះ នឹងផ្តោតលើសកម្មភាពតាមប្រព័ន្ធអ៊ិនធឺរណែតនិងតាមបណ្តាញសង្គម។ ដើម្បីផ្សព្វផ្សាយការឆ្លើយតបចំពោះយុទ្ធនាការម៉ោងផែនដីឆ្នាំ ២០២១ ក្រសួងធនធាននិងបរិស្ថានបានស្នើឲ្យទីភ្នាក់ងារ អង្គការនិងបុគ្គលរួមគ្នាធ្វើសកម្មភាព “បិទភ្លើងនិងបិទឧបករណ៍អគ្គិសនីដែលមិនចាំបាច់” ចាប់ពីម៉ោង ២០និង៣០នាទី ដល់ម៉ោង ២១ និង៣០ នាទី ថ្ងៃទី ២៧ ខែមីនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ