ម៉ុងហ្គោលីមានបំណងចង់រួមជាមួយវៀតណាមនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី

(VOVWORLD) - នារសៀលថ្ងៃទី១ ខែវិច្ឆិ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបប្រធានាធិបតីម៉ុងហ្គោលីលោក Ukhnaagiin Khurelsukh ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។

ម៉ុងហ្គោលីមានបំណងចង់រួមជាមួយវៀតណាមនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី - ảnh 1អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទទួលជួបប្រធានាធិបតីម៉ុងហ្គោលីលោក Ukhnaagiin Khurelsukh។ (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា វៀតណាមជានិច្ចកាលចង់ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយម៉ុងហ្គោលី ឱ្យកាន់តែរីកចម្រើនយ៉ាងជាក់ស្តែងលើគ្រប់វិស័យ។ អគ្គលេខាបក្សលោកNguyen Phu Trong បានឧទ្ទេសនាមជាមួយប្រធានាធិបតីម៉ុងហ្គោលីអំពីសមិទ្ធិផលដ៏ធំធេង និងគ្រប់ជ្រុងជ្រោយរបស់វៀតណាមក្រោយរយៈពេល ៣៥ ឆ្នាំនៃបុព្វហេតុផ្លាស់ប្ដូរថ្មី គោលដៅអភិវឌ្ឍន៍ប្រទេសជាតិដែលបានដាក់ចេញនៅមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម ក៏ដូចជាគោលនយោបាយកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពហុភាគីភាវូបនីយកម្ម និងពិពិធកម្មទំនាក់ទំនងរបស់បក្ស និងរដ្ឋវៀតណាម។

រីឯខ្លួនវិញ ប្រធានាធិបតីម៉ុងហ្គោលី លោក Ukhnaagiin Khurelsukh បានអះអាងថា ម៉ុងហ្គោលីជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ហើយចាត់ទុកវៀតណាមជាដៃគូដ៏សំខាន់ជួរមុខ នៅអាស៊ីអាគ្នេយ៍។ ប្រធានាធិបតីលោក Khurelsukh មានបំណងចង់បន្តជំរុញទំនាក់ទំនងរវាងបក្សប្រជាជនម៉ុងហ្គោលី និងបក្សកុម្មុយនិស្តវៀតណាម រួមចំណែកពង្រឹងយ៉ាងរឹងមាំនូវមូលដ្ឋាននយោបាយសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ដោយមានឯកភាពខ្ពស់ចំពោះមតិរបស់អគ្គលេខាបក្សលោក Nguyen Phu Trong អំពីវិធានការធំៗ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែឲ្យស៊ីជម្រៅនាពេលខាងមុខ ប្រធានាធិបតីម៉ុងហ្គោលីបានសង្កត់ធ្ងន់ថា លោកមានបំណងចង់រួមជាមួយវៀតណាម នាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់កំពស់ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ