ម្ចាស់ការត្រៀមរៀបចំទប់ទល់នឹងបំរ៉ែបំរួលតំលៃទីផ្សារក្នុងឆមាសទី២

ម្ចាស់ការត្រៀមរៀបចំទប់ទល់នឹងបំរ៉ែបំរួលតំលៃទីផ្សារក្នុងឆមាសទី២ - ảnh 1
ម្ចាស់ការត្រៀមរៀបចំទប់ទល់នឹងបំរ៉ែបំរួលតំលៃទីផ្សារក្នុងឆមាសទី២

(VOV)_អតិផរណានៅប្រព្រឹត្តទៅយ៉ាងស្មុគ្រស្មាញ ពីព្រោះថា ពីឥឡូវនេះ​ដល់ចុង
ឆ្នាំ មានកក្តាជាច្រើននឹងជះឥទ្ធិពលទៅលើសន្ទស្សន៍តំលៃប្រើប្រាស់ ​(CPI) ។ នេះគឺជា
ការសន្និដ្ឋានរបស់អ្នកជំនាញការសេដ្ឋកិច្ចជាច្រើន ក្នុងសិក្ខា​សាលា៖ បំរ៉ែបំរួលតំលៃ
 ទីផ្សារនៅវៀតណាម ក្នុងឆមាសទី១ និងការព្យាករណ៍​អំពីតំលៃក្នុងឆ្នាំ២០១៦ ដែល
បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ ថ្លែងមតិនៅ​ទីនេះ បណ្ឌិត Nguyen Ngoc Tuyen
វិទ្យាស្ថានហិរញ្ញវត្ថុ បានអោយដឹងថា៖

          “ គ្រប់គ្រងអតិផរណា ក្រោមកំរិត៥% ដូចជាគោលដៅដែលបានដាក់ចេញ ត្រូវ
ផ្អែកទៅលើការបញ្ជាណែនាំអំពីតំលៃសេវាកម្មអប់រំ សុខាភិបាលពី​ឥឡូវ​នេះ​ដល់ចុងឆ្នាំ។
 ក្នុងករណីមានបំរ៉ែបំរូលអំពីនយោបាយ សេដ្ឋកិច្ចសកលដែលជះ​ឥទ្ធិពលទៅលើអត្រ
ប្រាក់នេះ រដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ដល់ទីផ្សារហិរញ្ញវត្ថុ ស្ថិរភាពទីផ្សារប្រាក់។ ក្រៅ
ពីនោះ ពីឥឡូវនេះដល់ចុងឆ្នាំ ត្រូវកាត់បន្ថយស្ថាន​ភាពចាយប្រាក់ហួសការកំណត់នៃថវិកា​រដ្ឋ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ