ម្ចាស់ការនិងសកម្មពង្រីកបរិយាកាសងាយស្រួលសម្រាប់ការអភិវឌ្ឍនិងធ្វើសមាហរណកម្មអន្តរជាតិ

(VOVWORLD) -នាថ្ងៃទី១៥មករា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបានរៀបចំសន្និ សីទបូកសរុបការងារឆ្នាំ២០១៧ និងកំណត់ទិសដៅភារកិច្ច កិច្ចការបរទេសឆ្នាំ២០១៨។ 
ម្ចាស់ការនិងសកម្មពង្រីកបរិយាកាសងាយស្រួលសម្រាប់ការអភិវឌ្ឍនិងធ្វើសមាហរណកម្មអន្តរជាតិ - ảnh 1ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh ថ្លែងមតិក្នុងសន្និសីទ  

ក្នុងឆ្នាំ២០១៧ កិច្ចការបរទេសរបស់បក្សនិងរដ្ឋត្រូវបានអនុវត្តន៍ព្រមៗគ្នា ដោយមាន ការរួមសហការរបស់សសរទ្រូងកិច្ចការបរទេសបក្សទាំងអស់ ការទូតរដ្ឋនិងកិច្ចការ បរទេសប្រជាជន រួមចំណែករក្សាបរិយា កាសសន្តិភាព ស្ថិរភាព បម្រើការអភិវឌ្ឍ និង លើកកំពស់ឋានៈរបស់ប្រទេសជាតិ។ ឆ្នាំ២០១៧ត្រូវបានចាត់ទុកជាឆ្នាំជោគជ័យបំផុត អំពីកិច្ចការបរទេស។ ជាពិសេសគឺការរៀបចំប្រកបដោយជោគជ័យឆ្នាំ APEC វៀត ណាម២០១៧នោះ បានរួមចំណែកអះអាងនូវឬទ្ធានុភាពនៃវិស័យកិច្ចការបរទេសពហុ ភាគីវៀតណាម។

        អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀត ណាម លោក Pham Binh Minh បានលើកច្បាស់ថា ក្នុងឆ្នាំ២០១៨ កិច្ចការបរទេស គប្បីក្តាប់ជាប់នូវភារកិច្ចកិច្ចការបរទេសរបស់មហាសន្និបាតបក្សលើកទី១២ សំដៅ លើកកំពស់ថែមទៀតប្រសិទ្ធភាពនៃសកម្មភាពកិច្ចការបរទេសផងដែរ។ ក្នុងឱកាស នេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បាន បំផុសប្រធានបទក្នុងឆ្នាំ២០១៨របស់ក្រសួងការបរទេស គឺ “ម្ចាស់ការ សកម្ម ពង្រីក បរិយាកាសងាយស្រួលសម្រាប់ការអភិវឌ្ឍនិងធ្វើសមាហរណកម្មអន្តរជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ