ម្ចាស់ការផ្លាស់ប្តូរថ្មី-ជំនះពុរពាររាល់ការលំបាកដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព

ម្ចាស់ការផ្លាស់ប្តូរថ្មី-ជំនះពុរពាររាល់ការលំបាកដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព - ảnh 1
​តំណាងអន្តរជាតិថ្លែងមតិក្នុងសិក្ខាសាលា

(VOVworld)-នាព្រឹកថ្ងៃទី១៣ធ្នូនៅទីក្រុងហាណូយ គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម
 បានរៀបចំសិក្ខាសាលាស្រាវជ្រាវ ស្តីអំពីការ “វិនិច្ឆ័យចំណុចឧបសគ្គនៃកំណើននិង
 ផែនទីសមត្ថភាពផលិតកម្មរបស់វៀតណាម”។ តាមលទ្ធផលស្រាវជ្រាវ ឧបស័គ្គនៃ
 កំណើនរបស់វៀតណាមគឺផ្តោតទៅលើចំណុចស្នូលចំនួន៣ នោះគឺ ក្នុងរយៈពេលខ្លី
 ក្បាលម៉ាស៊ីនរដ្ឋបាលដំណើរសកម្មភាពមិនសូវទទួលបានប្រសិទ្ធិភាព ក្នុងរយៈ
ពេលមធ្យមវិញរួមមានហានិភ័យម៉ាក្រូសេដ្ឋកិច្ចនិងរយៈពេលវែងគឺហេដ្ឋារចនា
សម្ព័ន្ធនិងប្រភពធនធានមនុស្ស។​លោក Cao Duc Phat អនុប្រធានអចិន្ត្រៃយ៍នៃ
គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបានឲ្យដឹងថា៖

        “នាបច្ចុប្បន្ន វៀតណាមនៅតែអនុវត្តតាមរូបសណ្ឋានកំណើនដោយផ្នែកលើ​
ការធ្វើអាជីវកម្មប្រភពធនធាន ទុនវិនិយោគ។ ហើយល្បឿនកំណើនសេដ្ឋកិច្ចកំពុង
 មាននិន្នាការដើរយឺតទៅៗនិងគុណភាពកំណើននៅទាបណាស់។ ចំពោះមុខសភាព
 ការណ៍នោះ វៀតណាមមានគោលនយោបាយបន្តការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា មាន
សកម្មភាពមឹងមាត់ ឆ្លៀតយកឱកាស ជំនះពុរពាររាល់ការលំបាក ដើម្បីនាំប្រទេស
ជាតិអភិវឌ្ឍន័យ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ