ម្ចាស់ការសកម្មនាំបណ្ដាគោលការណ៍ទស្សនៈរបស់សន្និបាតមជ្ឈឹមលើកទី៩នីតិកាល១១ចូលក្នុងជីវភាពរស់នៅ

ម្ចាស់ការសកម្មនាំបណ្ដាគោលការណ៍ទស្សនៈរបស់សន្និបាតមជ្ឈឹមលើកទី៩នីតិកាល១១ចូលក្នុងជីវភាពរស់នៅ - ảnh 1
សន្និសីទទូទាំងប្រទេសស្រាវជ្រាវជ្រួតជ្រាបនិងលាតត្រដាងអនុវត្តសេចក្តីសំរេចចិត្តសន្និបាតមជ្ឈឹម
លើកទី៩នីតិកាលទី១១ (vietnamplus.vn)


        Vovworld-នៅសន្និសីទទូទាំងប្រទេសស្រាវជ្រាវជ្រួតជ្រាបនិងលាតត្រដាង​អនុវត្តសេចក្តីសំរេចចិត្តសន្និបាតមជ្ឈឹមលើកទី៩នីតិកាលទី១១ប្រព្រឹត្តទៅនាថ្ងៃ
ទី៣កក្កដានៅទីក្រុងហាណូយ សមាជិកអចិន្ត្រៃយ៍គណៈលេខាលោក Le Hong
Anh សង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈចិនគគ្លើនដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ដោយខុសច្បាប់ក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្រ​
របស់វៀតណាម​បក្សទាំងមូលប្រជាជនទាំងមូលកងទ័ពទាំងមូលត្រូវបង្កើន​
សាមគ្គីភាព ទូទាំងប្រទេសមានចិត្តតែមួយឈ្លាសវៃប្តេជ្ញាការពារឯករាជ្យ​អធិបតេយ្យនិងបូរណៈភាពដែនដីនៃមាតុប្រទេស ទន្ទឹមនឹងនោះរក្សារឹងមាំ​បរិយាកាសសន្តិភាពស្ថិរភាពដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ លោក Le
Hong Anh បានស្នើរថា៖

        “ត្រូវរៀបចំផ្គត់ផ្គងព័ត៌មានមានការកំណត់ទិសដៅសំរាប់អង្គការ​នយោបាយ
សង្គម​សមូហភាពមហាជននៅដំបន់ រួមចំណែកបង្កើតការស្រុះ​ចិត្ត​គំនិតជំនឿជាក់
ទៅលើគោលការណ៍គោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋយើង។​ ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះឧបាយកលពាក្យសម្ដីនិងអំពើរ​មាន​ចរិតលក្ខណៈ
ញុះញុងឆ្លៀតឱកាសក្នុងនាមជាទឹកចិត្តស្នេហាជាតិដើម្បី​បំផ្លាញ់បក្សនិងរដ្ឋ។”

        ថ្លែងមតិសន្និដ្ឋាននៅសន្និសីទនេះ ប្រធានគណៈកម្មាធិការឃោសនាអប់រំ
​មជ្ឈឹមលោក Dinh The Huynh បានសង្កត់ធ្ងន់ទៅលើរាល់ខ្លឹមសារសារវន្តរបស់​សន្និបាតមជ្ឈឹមលើកទី៩មានអត្ថន័យសំខាន់ចំពោះការសំរេចភារកិច្ចនយោបាយ​របស់គណៈកម្មាធិការមជ្ឈឹមនីតិកាលទី១១និងការងារត្រៀមរៀបចំឲ្យសន្និបាត
បក្សភាគគ្រប់ជាន់ថ្នាក់ឈានទៅមហាសន្និបាតនីតិកាលទី១២របស់បក្ស។ គណៈកម្មាធិការឃោសនាអប់រំគ្រប់ជាន់ថ្នាក់ត្រូវម្ចាស់ការសកម្មនាំបណ្ដា​
គោលការណ៍​ទស្សនៈរបស់សន្និបាតមជ្ឈឹមលើកទី៩នីតិកាល១១ចូលក្នុង​
ជីវភាព​រស់នៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ