ម្ចាស់ក្លិប Tottenham មហាសេដ្ឋី Joe Lewis បានវិលត្រឡប់មកទីក្រុង Can Tho (វៀតណាម) ដោយចៃដន្យ
(VOVWORLD) - នារសៀលថ្ងៃទី ៣ ខែមិថុនា លោក Joe Lewis មហាសេដ្ឋីជនជាតិអង់គ្លេសនិងជាម្ចាស់ក្លឹបបាល់ទាត់ Tottenham បានធ្វើដំណើរទស្សនកិច្ចតាមជើងយន្ត ហោះពិសេសមកកាន់ទីក្រុង Can Tho នៃប្រទេស វៀត ណាម ជាលើកទីពីរ បន្ទាប់ពីបានមកទីក្រុងនេះជាលើកដំបូងកាលពីដើមខែឧសភាឆ្នាំ ២០១៩ តាមនាវាឈ្មោះ Aviva។
អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho លោក Truong Quang Hoai Nam ទទួលស្វាគមន៍លោក Joe Lewis |
យន្តហោះដឹកមហាសេដ្ឋី Joe Lewis បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Can Tho នៅវេលាម៉ោង ២រសៀល។ ម្ចាស់ក្លឹប Tottenham បានវិលត្រឡប់មកកាន់ទីក្រុង Can Tho ក្រោយរយៈពេលពីរថ្ងៃ បន្ទាប់ពីក្រុមបាល់ទាត់របស់លោកចាញ់ក្រុម Liverpool ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ដែលប្រព្រឹត្តទៅនៅកីឡាដ្ឋាន Wanda Metropolitano ទីក្រុង Madrid នៃប្រទេសអេស្ប៉ាញ។ “ដំណើរកំសាន្តលើកនេះខ្ញុំរំពឹងទុកថា នឹងយកពានរង្វាន់ជើងឯកទៅតាមខ្លួន ប៉ុន្តែដោយហេតុផលជាច្រើនដែលខ្ញុំមិនអាចធ្វើបានទេ។ ហេតុដូច្នេះ យើងនឹងជួបអ្នកនៅឆ្នាំក្រោយ”។ នេះជាប្រសាសន៍របស់មហាសេដ្ឋីវ័យអាយុ ៨២ ឆ្នាំ រូបនេះដែលប្រាប់អ្នក យកព័ត៌មាននៅកន្លែងទទួលភ្ញៀវនៃព្រលានយន្តហោះ។ ពេលដែលបានសួរអំពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងដំណើរទស្សនកិច្ចនៅទីក្រុង Can Tho មុនននោះ លោក Joe Lewis បានសំណេះសំណាលថា៖ “ដំណើរទស្សនកិច្ចនៅទីក្រុង Can Tho លើកមុន បានបន្សល់ទុកនូវអារម្មណ៍កក់ក្តៅអំពីប្រជាជននិងប្រទេស វៀតណាម ហេតុដូច្នេះយើងចង់វិលត្រឡប់មកម្តងទៀត”៕