ម៉ិចស៊ិកវាយតំលៃយ៉ាងខ្ពស់វេទិកាពាណិជ្ជកម្មនិងវិនិយោគវៀតណាម-អាមេរិកឡាទិន

(VOV)_ក្រសួងការបរទេស ម៉ិចស៊ិក បានវាយតមលៃ​ខ្ពស់ចំពោះ វេទិកា​ពាណិជ្ជ
កម្មនិង​វិនិយោគវៀតណាម-អាមេរិកឡាទិន លើកទី ១ និងចាត់ទុក​ថា÷ ការដែល នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះវៀតណាម លោក​​ Nguyen Tan Dung ធ្វើអធិបតី បើក សន្និសីទលើកនេះ បានបង្ហាញនូវគោលជំហររបស់​វៀតណាមគឺត្រៀមខ្លួនជាស្រេច ធ្វើជាដៃគូសេដ្ឋកិច្ចសំខាន់របស់បណ្ដា​ប្រទេសនៅអាមេរិកឡាទិននិងធ្វើជាស្ពាន តភ្ជាប់រវាងភាគខាងកើតទ្វីបអាស៊ី ជាមួយ អាមេរិកឡាទិន។ ក្នុងសេចក្ដីជូនដំណឹង
សារព័ត៍មាន របស់​ក្រសួងការបរទេសម៉ិចស៊ិកបានសង្កត់ធ្ងន់ថា÷ ក្នុងរយះពេល
ច្រើនឆ្នាំកន្លង​មក តំលៃប្រាក់ពាណិជ្ជកម្មរវាងវៀតណាមនិងអាមេរិកឡាទិន បាន
កើនឡើង ជាបន្តបន្ទាប់ ពី២០% ដល់ ៣០% ជាប្រចាំឆ្នាំ។ ចំពោះ ម៉ិចស៊ិក វៀតណាម បានក្លាយទៅជាដៃគូសំខាន់ ទ្វីបអាស៊ីក្នុងរយះពេលជាង ១ ទសវត្សរនិ៍កន្លងមក៕

ម៉ិចស៊ិកវាយតំលៃយ៉ាងខ្ពស់វេទិកាពាណិជ្ជកម្មនិងវិនិយោគវៀតណាម-អាមេរិកឡាទិន - ảnh 1
តំលៃប្រាក់ពាណិជ្ជកម្មរវាងវៀតណាមនិងអាមេរិកឡាទិន បាន កើនឡើង ជាបន្តបន្ទាប់ ពី២០% ដល់ ៣០% ជាប្រចាំឆ្នាំ(cohoigiaothuong.com.vn )


ប្រតិកម្មទៅវិញ

ផ្សេងៗ