ម្ចាស់ឆ្នោត El Salvador បោះឆ្នោតជ្រើសតាំងប្រធានាធិបតី
(VOVWORLD) - បណ្តការិយាល័យបោះឆ្នោតនៅក្នុងប្រទេស El Salvador កាលពីថ្ងៃទី ៤ ខែកុម្ភៈ បានចាប់ផ្តើមបើកទ្វាស្វាគមន៍ម្ចាស់ឆ្នោតមកបោះឆ្នោតជ្រើសតាំងប្រធានាធិបតី។
នេះជាលើកទីមួយចាប់តាំងពីឆ្នាំ ១៩៩២ ដែលម្ចាស់ឆ្នោត El Salvador បានបោះឆ្នោតក្នុងអំឡុងពេលនៃគ្រាមានអាសន្ន ដែលត្រូវបានដាក់ពង្រាយក្នុងក្របខ័ណ្ឌនៃការបង្ក្រាបក្រុមបក្ខពួកនានា របស់លោកប្រធានាធិបតី Nayib Bukele ។
ម្ចាស់ឆ្នោត El Salvador បោះឆ្នោតជ្រើសតាំងប្រធានាធិបតីនៅស្ថានីយ៍បោះឆ្នោតក្នុងទីក្រុង San Salvador នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៤។ រូបថត៖ AFP/TTXVN |
មានបេក្ខជនចំនួន ៦ នាក់ឈរឈ្មោះជាប្រធានាធិបតី រួមទាំងប្រធានាធិបតី លោក Bukele តំណាងឱ្យគណបក្សមនោគមន៍ថ្មី លោក Manuel Flores មកពីគណបក្ស Farabundo Marti (FMLN) លោក Joel Sánchez មកពីសម្ព័ន្ធសាធារណរដ្ឋជាតិនិយម (ARENA) លោក Luis Parada នៃគណបក្សប្រជាជនយុគសម័យ លោក José Renderos នៃគណបក្សកម្លាំងសាមគ្គី និងលោកស្រី Marina Murillo មកពីគណបក្ស ភាតុភាពស្នេហាជាតិ Salvador ។
ដើម្បីឆ្លងផុតជុំទីមួយ បេក្ខជនប្រធានាធិបតីត្រូតតែទទួលបានសំឡេងគាំទ្រយ៉ាងតិច ៥១%។ បច្ចុប្បន្ន លោក Nayib Bukele ត្រូវបានចាត់ទុកជាបេក្ខជនល្អបំផុតសម្រាប់តំណែងប្រធានាធិបតី។ ប្រសិនបើជាប់ឆ្នោត លោក Bukele នឹងក្លាយជាប្រធានាធិបតីដំបូងគេក្នុងប្រទេស El Salvador ដែលបានជាប់ឆ្នោតសម្រាប់អាណត្តិទីពីរ៕