ម្ចាស់ឆ្នោតនៅតំបន់ព្រំដែនខេត្ត Quang Nam និងស្រុកកោះ Truong Sa ទៅបោះឆ្នោតមុនកាលកំណត់

(VOVWORLD) - ទីតាំងបោះឆ្នោតត្រូវបានរៀបចំដោយមានការសម្របសម្រួលជាមួយប៉ូលីសនិងកងទ័ពការពារព្រំដែន ដើម្បីធានាសុវត្ថិភាព ក្នុងនោះ ត្រូវផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការ ងារបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩។

ម្ចាស់ឆ្នោតនៅតំបន់ព្រំដែនខេត្ត Quang Nam និងស្រុកកោះ Truong Sa ទៅបោះឆ្នោតមុនកាលកំណត់ - ảnh 1ម្ចាស់ឆ្នោតទៅកាន់ទីតាំងបោះឆ្នោត (រូបថត៖ កាសែត Quang Nam)

យោងតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី ១៦ ឧសភា ម្ចាស់ឆ្នោតនៅឃុំចំនួន ៦ នៃស្រុក Nam Giang ខេត្ត Quang Nam ទៅបោះឆ្នោតជ្រើសសមាជិករដ្ឋសភានីតិកាលទី ១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់មុនកាលកំណត់។ ទីតាំងបោះឆ្នោតត្រូវបានរៀបចំដោយមានការសម្របសម្រួលជាមួយប៉ូលីសនិងកងទ័ព ការ ពារព្រំដែន ដើម្បីធានាសុវត្ថិភាព ក្នុងនោះផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការងារបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩។

ចូលរួមការបោះឆ្នោតនៅព្រឹកថ្ងៃទី ១៦ ឧសភា ម្ចាស់ឆ្នោតឈ្មោះ Blup Du (អាយុ ៧១ ឆ្នាំ) នៅឃុំ La De ស្រុក Nam Du បានឲ្យដឹងថា ប្រជាជនចូលរួមបោះឆ្នោតដោយមានបំណងចង់ “ជ្រើសរើសដោយខ្លួនឯង អ្នកដែលមានគុណធម៌ មានទេពកោសល្យ និងតំណាងប្រជាជនលើកឡើងនូវសំឡេងរបស់ប្រជាជនក្នុងតំបន់”។

លោក Le Van Dung អនុលេខាគណៈកម្មាធិការបក្សខេត្ត Quang Nam អនុប្រធានគណៈកម្មាធិការដឹកនាំការបោះឆ្នោតខេត្ត Quang Nam បានឲ្យដឹងថា ការងារបោះឆ្នោតនៅឃុំ La Dee ស្រុក Nam Giang បានប្រព្រឹត្តទៅតាមកាលកំណត់និងអនុវត្តន៍យ៉ាងត្រឹមត្រូវតាមបទប្បញ្ញត្តិនៃការបោះឆ្នោត ហើយនៅតែធានាបាននូវការបង្ការទប់ស្កាត់ជំងឺ កូវីដ-១៩។ យោងតាមរបាយការណ៍បឋម នៅព្រឹកថ្ងៃទី ១៦ ខែឧសភានេះ ម្ចាស់ឆ្នោតជាង ៤.៨០០ នាក់នៅក្នុងឃុំចំនួន ៦ នៃស្រុក Nam Giang បានទៅបោះឆ្នោតដោយសម្រេចបាន ១០០% ចំនួនអ្នកបោះឆ្នោតទៅបោះឆ្នោត។ នាព្រឹកថ្ងៃទី ១៦ ឧសភានេះ ម្ចាស់ឆ្នោតនៅឃុំកោះពីរគឺ Sinh Ton, Song Tu Tay និងទីរួមស្រុក Truong Sa បានទៅបោះឆ្នោតមុនកាលកំណត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ