មជ្ឈដ្ឋានការទូត EU ព្រមានអាមេរិកអំពីសេចក្ដីព្រាងច្បាប់រឹតបន្តឹងកម្មវិធីលើកលែងទិដ្ឋាការ

មជ្ឈដ្ឋានការទូត EU ព្រមានអាមេរិកអំពីសេចក្ដីព្រាងច្បាប់រឹតបន្តឹងកម្មវិធីលើកលែងទិដ្ឋាការ - ảnh 1
កម្មាភិបាលគយអាមេរិកត្រួតពិនិត្យលិខិតឆ្លងដែនរបស់ភ្ញៀវចូលក្នុងអាមេរិក (រូបថត៖AP)

(VOVworld) - អ្នកការទូតពីប្រទេសជាសមាជិកទាំង២៨នៃសហភាពអឺរ៉ុប (EU) នា
ថ្ងៃទី១៤ ធ្នូ បានព្រមានថា នឹងមានប្រតិកម្មស្រដៀងគ្នាប្រសិនបើអាមេរិកអនុវត្តន៍
ផែនការបញ្ចប់បទបញ្ញត្តិលើកលែងទិដ្ឋាការរបស់វ៉ាស៊ីនតោនចំពោះអាណិកជន
EU មួយចំនួន។ក្នុងអត្ថបទសរសេរដែលត្រូវបានចុះផ្សាយលើទស្សនាវដី “The Hill”
 របស់អាមេរិក ឯកអគ្គរដ្ឋទូត EU ប្រចាំនៅអាមេរិកលោក David O’Sullivan បានថ្លែង
ថា សេចក្ដីព្រាងច្បាប់រឹតបន្តឹងកម្មវិធីលើកលែងទិដ្ឋាការ របស់អាមេរិក (VWP) ជា
សកម្មភាពផ្ទុយនឹងការកំណត់មិនរើសអើងចំពោះ ពលរដ្ឋ EU ចំនួន១៣លាននាក់
 ដែលតែងតែទៅទេសចរណ៍នៅអាមេរិកជារៀងរាល់ឆ្នាំ។លោក Sullivan បានលើក
ច្បាស់ថា សកម្មភាពនេះនឹងមិននាំ មកនូវផលប្រយោជន៍បង្កើនសន្តិសុខោឡើយ
 ប៉ុន្តែជះឥទ្ធិពលអាក្រកទៅលើខឿនសេដ្ឋ កិច្ចនានានៅសង្ខាងមហាសមុទ្រអាត្លង់
ទិកទៅវិញ។
ក្នុងពេលនោះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក John Kirby បានឲ្យដឹង
ថា VWP គឺជាកម្មវិធីសំខាន់មួយ ព្រមទាំងទទួលស្គាល់ថា កាតផ្លាស់ប្ដូរនៃ សេចក្ដី
ព្រាងច្បាប់ពោលខាងលើមានលទ្ធភាពធ្វើឲ្យភាពតានតឹងកើនឡើងថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ