មជ្ឈដ្ឋានចារកម្មអាមេរិកនិងអាល្លឺម៉ង់ពិភាក្សាអំពីកម្មវិធីចារកិច្ចតាមទូរសព្ទ
|
អធិការបតីអាល្លឺម៉ង់និងប្រធានាធិបតីអាមេរិក (រូបថតៈ vov) |
(VOVworld)-នាថ្ងៃទី៣០តុលាមជ្ឈដ្ឋានចារកម្មជាន់ខ្ពស់របស់អាល្លឺម៉ង់និងសហការី
សន្តិសុខអាមេរិក បានប្រជុំនៅទីក្រុងវ៉ាស៊ីនតោនសំដៅបន្ធូស្រាល ទំនាក់ទំនងដ៏
តានតឹងរវាងសម្ព័នភាពទាំងពីរនេះ បន្ទាប់ពីលេចចេញព័ត៌មានបង្ហើបថាបណ្តាស្ថា
ប័ន្ធសន្តិសុខនិងចារកម្មអាមេរិក បានថតនិងលួចស្តាប់ ទូរស័ព្ទចល័តរបស់ថ្នាក់
ដឹកនាំរបស់ប្រទេសជាច្រើន ក្នុងនោះមានអធិការបតីអាល្លឺម៉ង់ លោកស្រី Angela
Merkel។គណៈប្រតិភូអាល្លឺម៉ងដឹកនាំដោយលោក Guenter Heiss អ្នកសម្រុះសម្រួល
ចារកិច្ចរបស់អធិការបតី Merkel បានមាន ការជួបសន្ទនាជាមួយសហការីអាមេរិក ក្នុងនោះមានទីប្រឹក្សាសន្តិសុខជាតិ អាមេរិកលោកស្រី Susan Rice ផងដែរ។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នក កាសែត មន្រ្តីវិមានសរមួយចំនួនអះអាងថាសព្វ
ថ្ងៃស្ថាប័នសន្តិសុខជាតិ អាមេរិក (NSA) “មិនលួចស្តាប់ទូរស័ព្ទរបស់អធិការបតី
អាល្លឺម៉ង់ទៀតឡើយ និងនាពេលអនាគត់ក៏មិនធ្វើដូច្នេះដែរ”៕