មជ្ឈដ្ឋានជំនាញការឥណ្ឌនេស៊ីចាត់ទុកថា អាស៊ានគប្បីពិភាក្សាលើបញ្ហាសមុទ្រខាងកើតនៅគ្រប់វេទិកា
(VOVWORLD) -លោក Beni Sukadis បានវិភាគថា អាស៊ានមានក្រមគោលការណ៍អាស៊ាន ដែលក្នុងនោះមានគោលការ ណ៍ស្ដីពីពីការគោរពអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់បណ្ដាប្រទេស។
នាពេលថ្មីៗនេះ ចិនបានបញ្ជូននាវាស្រាវជ្រាវប្រេង Haiyang - ៨ ចូលមកតំបន់ថ្មប៉ប្រះទឹក Tu Chinh ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ (EEZ) របស់វៀតណាម ដែលបង្កើនភាពតានតឹងនៅសមុទ្រខាងកើត។ លោក Beni Sukadis អ្នកជំនាញខាងសម្របសម្រួលនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវកិច្ចការពារជាតិ និងយុទ្ធសាស្ត្រឥណ្ឌូនេស៊ី (Lesperssi) បានចាត់ទុកថា មិនថាប្រទេសណាមួយឡើយ ដែលបានអនុម័តលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ គឺគោរពច្បាប់ជាចម្បង។
លោក Beni Sukadis បានចាត់ទុកថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គួរតែនាំបញ្ហាសមុទ្រខាងកើតមកពិភាក្សានៅគ្រប់វេទិកា។ លោក Beni Sukadis បានវិភាគថា អាស៊ានមានក្រមគោលការណ៍អាស៊ាន ដែលក្នុងនោះមានគោលការណ៍ស្ដីពីពីការគោរពអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់បណ្ដាប្រទេស។ គោលការណ៍ទាំងនេះត្រូវបានលើកត្រដែត មិនត្រឹមតែរវាងបណ្ដាប្រទេសជាសមាជិកអាស៊ានប៉ុណ្ណោះទេ ថែមទាំងនៅតំបន់អាស៊ីអាគ្នេយ៍ទាំងមូលទៀតផង។ លោកក៏សង្ឃឹមថា រាល់ការពិភាក្សាលើ ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) រវាងអាស៊ាន និងចិននឹងទទួលបានលទ្ធផលជាផ្លែផ្កាផងដែរ៕