|
មជ្ឈដ្ឋានន្ត្រីជាន់ខ្ពស់នៃ អ.ស.ប. ថ្កោលទោសការវាយប្រហារភេរវកម្មនៅបារាំង (Image: VNA) |
(VOVworld) – មជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់នៃ អ.ស.ប. នាថ្ងៃទី ១៥ កក្កដា បានថ្កោល
ទោសយ៉ាង ខ្លាំងក្លាការវាយប្រហារភេរវកម្មនៅទីក្រុង Nice បារាំង នាថ្ងៃទី ១៤
កក្កដា កន្លងទៅ ហើយអំពាវនាវបង្កើនការខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងលិទ្ធិ
ភេរវកម្មនិងអំពើហឹង្សាជ្រុលនិយម។ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon
បានសម្តែងការសោកស្តាយដ៏ជ្រាល ជ្រៅហើយផ្ញើរការរំលែកទុកទៅគ្រួសារនៃ
បណ្ដាជនរងគ្រោះ ក៏ដូចជា រដ្ឋាភិបាលនិងប្រជា ពលរដ្ឋបារាំងទាំងមូល។
ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅ អ.ស.ប. លោក Koro Bessho ប្រធានមហា
សន្តិបាត អ.ស.ប. លោក Moghens Lykketoft និងប្រធានអង្គការ UNESCO
លោកស្រី Irina Bokova ក៏បានសង្កត់ធ្ងន់ថា ៖ ការវាយប្រហារភេរវកម្មនៅបារាំង
គឺជារការគំរាមកំហែងគ្រោះថ្នាក់បំផុតចំពោះសន្តិភាពនិងសន្តិសុខលើពិភព
លោក ហើយសហគមន៍ អន្តរជាតិគប្បីមានកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំង
ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងលទ្ធិ ភេវកម្ម។ ក្នុងពេលនោះ រដ្ឋាភិបាល
បារាំងបានប្រកាសរៀបចំពិធីកាន់ទុកជាតិក្នុងរយៈ ពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី
១៦ កក្កដា។ ប្រធានាធិបតីបារាំង លោក Francois Hollande បានឲ្យ ដឹងថា៖
ជនរងគ្រោះចំនួន ៥០ នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕