មជ្ឈដ្ឋានបញ្ញវន្តចូលរួមមតិក្នុងឯកសារមហាសន្និបាតលើកទី១៣របស់បក្ស៖ ការផ្លាស់ប្តូរយន្តការគ្រប់គ្រង និងបង្កើតភាពងាយស្រួសក្នុងការធ្វើឲ្យវិស័យអប់រំកាន់តែរីកចម្រើនដ៏ល្អប្រសើរ
(VOVWORLD) - ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសគឺធនធានមនុស្សដែលមានគុណភាពខ្ពស់ និងការផ្តល់អាទិភាពសម្រាប់ធនធានមនុស្សក្នុងកិច្ចការដឹកនាំ គ្រប់គ្រង និងក្នុងវិស័យសំខាន់ៗដោយឈរលើមូលដ្ឋាននៃការលើកកំពស់ និងបង្កើតការផ្លាស់ប្តូរជាមូលដ្ឋាននិងខ្លាំងក្លាថែមទៀតអំពីគុណភាពអប់រំ ក៏ដូចជាការបណ្តុះបណ្តាលដែលផ្សារភ្ជាប់នឹងយន្តការនៃការជ្រើសរើស ការប្រើប្រាស់និងការលើកទឹកចិត្តមនុស្សមានទេពកោសល្យជាដើម គឺជារបកគំឃើញមួយក្នុងចំណោមគន្លឹះយុទ្ធសាស្ត្រទាំង៣ដែលត្រូវបានមហាសន្និបាតលើកទី ១៣ របស់បកស្ស កុម្មុយនិស្ត វៀតណាម
លោក Phung Xuan Nha រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាល (រូបថត៖ VNA) |
ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសគឺធនធានមនុស្សដែលមានគុណភាពខ្ពស់ និងការផ្តល់អាទិភាពសម្រាប់ធនធានមនុស្សក្នុងកិច្ចការដឹកនាំ គ្រប់គ្រង និងក្នុងវិស័យសំខាន់ៗដោយឈរលើមូលដ្ឋាននៃការលើកកំពស់ និងបង្កើតការផ្លាស់ប្តូរជាមូលដ្ឋាននិងខ្លាំងក្លាថែមទៀតអំពីគុណភាពអប់រំ ក៏ដូចជាការបណ្តុះបណ្តាលដែលផ្សារភ្ជាប់នឹងយន្តការនៃការជ្រើសរើស ការប្រើប្រាស់និងការលើកទឹកចិត្តមនុស្សមានទេពកោសល្យជាដើម គឺជារបកគំឃើញមួយក្នុងចំណោមគន្លឹះយុទ្ធសាស្ត្រទាំង៣ដែលត្រូវបានមហាសន្និបាតលើកទី ១៣ របស់បកស្សកុម្មុយនិស្តវៀតណាម បានបំពេញបន្ថែមនិងធ្វើឲ្យជាក់ស្តែងឲ្យបានសមស្របទៅនឹងដំណាក់កាលអភិវឌ្ឍន៍ថ្មី ដើម្បីអនុវត្តភារកិច្ចសំខាន់ៗនិងដំណោះស្រាយគន្លឹះក្នុងរយៈពេលខាងមុខនេះ។ លោកបណ្ឌិត Nguyen Tung Lam ប្រធានសមាគមចិត្តវិទ្យាអប់រំហាណូយ បានមានប្រសាសន៍ថា៖
«មានការងារចំនួន ៣ ដែលយើងគួរតែធ្វើឲ្យបានសមកាលកម្ម។ ការងារដំបូងគឺត្រូវផ្លាស់ប្តូរយន្តការគ្រប់គ្រង ដើម្បីជួយសម្រួលដល់ការអប់រំកាន់តែរីកចម្រើនដ៏ល្អប្រសើរ។ យើងត្រូវតែផ្លាស់ប្តូរឲ្យបានឆាប់រហ័សដោយមិនគួរតែទន្ទឹងរង់ចាំនោះឡើយ។ ទីពីរគឺត្រូវកសាងជួរគ្រូបង្រៀន ហើយកម្មាភិបាលគ្រប់គ្រងក៏ត្រូវតែផ្លាស់ប្តូរទាំងស្រុងដែរ។ ទីបីគឺជាហេដ្ឋារចនាសម្ព័ន្ធជាអប្បបរមា ដែលតំបន់នីមួយៗត្រូវរៀបចំដោយខ្លួនឯង។ បន្ថែមលើពីនេះទៀតគឺជាកត្តាគ្រួសារសាលារៀន និងសង្គម ដែលធ្វើការអប់រំរួមជាមួយគ្នាងផងដែរ»៕