មជ្ឈដ្ឋានមន្ត្រីកាណាដាវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយវៀតណាមនិងការចូលរួមវិភាគទានរបស់សហគមន៍ ប្រជាជនដើមកំណើតវៀតណាម

(VOVWORLD) - នាថ្ងៃទី ៣០ ខែមករា ស្ថានទូតវៀតណាមប្រចាំនៅកាណាដា សហការជាមួយសមាគមកាណាដា - វៀតណាម (CVS) បានរៀបចំព្រឹត្តិការណ៍តាមប្រព័ន្ធវីដេអូ  “បុណ្យតេតវៀតណាម ៖ សហគមន៍ដ៏ខ្លាំងមាំមួន»។
មជ្ឈដ្ឋានមន្ត្រីកាណាដាវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយវៀតណាមនិងការចូលរួមវិភាគទានរបស់សហគមន៍  ប្រជាជនដើមកំណើតវៀតណាម - ảnh 1អង្គប្រជុំដែលចូលរួមព្រឹត្តិការណ៍តាមប្រព័ន្ធវីដេអូ  “បុណ្យតេតវៀតណាម ៖ សហគមន៍ដ៏ខ្លាំងមាំមួន» (រូបថត៖ VNA)

ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់អាណិកជនវៀតណាមជាច្រើនដែលកំពុងតែរស់នៅនៅ ប្រទេស កាណាដាក៏ដូចជាមន្ត្រីនិងមិត្តភក្តិក្នុងប្រទេសម្ចាស់ផ្ទះផងដែរ។ ក្នុងសារលិខិតជូនពរឆ្នាំថ្មីប្រពៃណីវៀតណាម (ឆ្នាំឆ្លូវត្រីស័ក២០២១) ជូនដល់សហគមន៍ប្រជាជនវៀតណាម នៅកាណាដា និងជុំវិញពិភពលោក នាយករដ្ឋមន្ត្រី កាណាដា លោក Justin Trudeau បានអះអាងថា៖“ សម្រាប់ប្រជាជនកាណាដាទាំងអស់ នេះគឺជាឱកាសមួយ ដើម្បីទទួលស្គាល់ការចូលរួមវិភាគទានដ៏ធំធេងដែលប្រជាជនកាណាដាដើមកំណើតវៀតណាមបាននិងកំពុងតែ ខិតខំប្រឹងប្រែងធ្វើនៅគ្រប់វិស័យនៅទូទាំងប្រទេសនេះ” ។ 

 អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកាណាដា លោក Pham Cao Phong បានវាយតំលៃ ខ្ពស់ចំពោះចំណងសាមគ្គីភាព និងការផ្តល់ជំនួយឧបត្ថម្ភគ្នាទៅវិញទៅមករបស់សហគមន៍ប្រជាជនវៀតណាម នៅកាណាដាក្នុងបរិបទដែលជំងឺរាតត្បាត COVID-19 ផ្ទុះឡើង ក៏ដូចជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ចំណងមិត្តភាពដ៏ល្អប្រពៃរវាងវៀតណាមនិងកាណាដាផងដែរ។ លោកឯកអគ្គរដ្ឋទូតក៏បានសម្តែងនូវ បំណងប្រា ថ្នានាពេលខាងមុខថាសហគមន៍ជនវៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅកាណាដានឹងបន្តរួបរួមគ្នា និងចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុអភិវឌ្ឍន៍ជាតិនិងការការពារអធិបតេយ្ យភាពជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ