មជ្ឈដ្ឋានមន្ត្រីការពារជាតិរុស្ស៊ី ទួរគី និងស៊ីរី ជួបពិភាក្សាត្រីភាគី

(VOVWORLD) - ជំនួបនេះបានផ្ដោតពិភាក្សាលើរបៀបដោះស្រាយវិបត្តិនៅស៊ីរី បញ្ហាជនភៀសខ្លួន និងការខិតខំប្រឹងប្រែងរួមដើម្បីទប់ទល់នឹងក្រុមជ្រុលនិយមនៅស៊ីរី។
មជ្ឈដ្ឋានមន្ត្រីការពារជាតិរុស្ស៊ី ទួរគី និងស៊ីរី ជួបពិភាក្សាត្រីភាគី - ảnh 1រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu នៅទីក្រុងម៉ូស្គូ កាលពីថ្ងៃទី ២៨ ខែធ្នូ។ រូបថត៖ AP

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergey Shoygu និងសមភាគីស៊ីរី និងទួរគីបានជួបពិភាក្សាត្រីភាគីនៅទីក្រុងម៉ូស្គូកាលពីថ្ងៃទី ២៨ ខែធ្នូ។ ជំនួបនេះបានផ្ដោតពិភាក្សាលើរបៀបដោះស្រាយវិបត្តិនៅស៊ីរី បញ្ហាជនភៀសខ្លួន និងការខិតខំប្រឹងប្រែងរួមដើម្បីទប់ទល់នឹងក្រុមជ្រុលនិយមនៅស៊ីរី។ ក្រោយពីជំនួបនេះ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបីបានវាយតម្លៃថា ជំនួបនេះប្រព្រឹត្តទៅក្នុងស្មារតីស្ថាបនា ព្រមទាំងបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបន្តការសន្ទនា ដើម្បីរក្សាស្ថិរភាពស្ថានការណ៍នៅស៊ីរី និងក្នុងតំបន់។

កាលពីថ្ងៃទី ១៥ ធ្នូ ប្រធានាធិបតីទួរគីលោក Tayyip Erdogan បានប្រកាសថា លោកបានស្នើទៅប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បង្កើតយន្តការត្រីភាគីរវាងទួរគី រុស្ស៊ី និងស៊ីរី ដើម្បីជំរុញការទូតរវាងភាគីនានា។ តាមនោះ ប្រទេសទាំងបីនឹងបើកកិច្ចប្រជុំ ក្នុងនោះ ដំបូងគឺ ទីភ្នាក់ងារចារកម្ម បន្ទាប់មកគឹរដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្ត្រីការបរទេស ព្រមទាំងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ