មជ្ឈដ្ឋានមន្ត្រីការពារជាតិអាមេរិកអំពាវនាវ ឲ្យ កូរ៉េខាងត្បូង​និងជប៉ុនដោះស្រាយ​ការខ្វែង​គំនិត​គ្នាឲ្យបានឆាប់ៗ

(VOVWORLD) -រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក Mark Esper បានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនមានការគំរាមកំហែងរួម ក៏ដូចជាកាន់តែ ចែករំលែកតម្លៃនិងផលប្រយោជន៍រួមផងដែរ។
មជ្ឈដ្ឋានមន្ត្រីការពារជាតិអាមេរិកអំពាវនាវ ឲ្យ កូរ៉េខាងត្បូង​និងជប៉ុនដោះស្រាយ​ការខ្វែង​គំនិត​គ្នាឲ្យបានឆាប់ៗ - ảnh 1 រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក Mark Esper (រូបថត៖ vnanet.vn)

នាថ្ងៃទី ២៨ ខែសីហា ថ្នាក់ដឹកនាំការពារជាតិអាមេរិកបានឡើងសម្លេងអំពាវនាវ ឲ្យ កូរ៉េខាងត្បូងនិងជប៉ុនទុកការខ្វែងគំនិតគ្នានៅមួយអន្លើ ហើយផ្ដោតសំខាន់លើការដោះស្រាយការលំបាកក្នុងតំបន់ ក្នុងបរិបទដែល ភាពតានតឹងក្នុងទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរនេះនៅតែមិនទាន់មានសញ្ញាបន្ធូរស្រាលនៅឡើយ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅមន្ទីរបញ្ចកោណ រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក Mark Esper បានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនមានការគំរាមកំហែងរួម ក៏ដូចជាកាន់តែ ចែករំលែកតម្លៃនិងផលប្រយោជន៍រួមផងដែរ។ ហេតុដូច្នេះហើយ ប្រទេសទាំងបីរនឹងខ្លាំងក្លាជាងមុន នៅពេលសហប្រតិបត្តិការជាមួយគ្នា។

លោករដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកសង្ឃឹមថាកូរ៉េខាងត្បូងនិងជប៉ុននឹងអាចដោះស្រាយការខ្វែងគំនិតគ្នា ឲ្យបានឆាប់ៗ ហើយផ្តោតលើការទប់ទល់នឹងការសាកល្បងនានានៅក្នុងតំបន់ ដែលក្នុងនោះមានការសាកល្បងពីកូរ៉េខាងជើង និងចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ