មជ្ឈដ្ឋានមន្ត្រីកូឡុំប៊ីប្រកាសមូលហេតុនៃរឿងធ្លាក់យន្តហោះ


មជ្ឈដ្ឋានមន្ត្រីកូឡុំប៊ីប្រកាសមូលហេតុនៃរឿងធ្លាក់យន្តហោះ - ảnh 1
មជ្ឈដ្ឋានមន្ត្រីកូឡុំប៊ីប្រកាសមូលហេតុនៃរឿងធ្លាក់យន្តហោះ (VNA)

(VOVworld) – នាថ្ងៃទី ១ ធ្នូ មជ្ឈដ្ឋានមន្ត្រីកូឡុំប៊ីបានអះអាងថា៖ យន្តហោះនៃ
ក្រុមហ៊ុនអាកាសចរ Lamia បានធ្លាក់នៅទីរួមខេត្ត La Union រដ្ឋ Antioquia
នៅប្រទេសនេះ នាថ្ងៃទី ២៨ វិច្ឆិកា​ ដែលបានធ្វើឲ្យមនុស្សចំនួន ៧១ នាក់ត្រូវ
ស្លាប់ដោយសារការអស់ប្រេង។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារ ព័ត៌មាន នាយក
ទទួលបន្ទុកសុវត្ថិភាពចំណុះស្ថាប័នអាកាសចរណ៍ស៊ីវិលកូឡុំប៊ី លោក Fredy
Bonilla បានឲ្យដឹងថា៖ ក្នុងពេលដែលជិតចុះចតនៅព្រលាន យន្តហោះ Jose
Maria Cordova នៅទីក្រុង Medellin យន្តហោះពោលខាងលើ បានធ្លាក់ដោយ
សារខ្វះខាតប្រេង។ លោកបានឲ្យដឹងថែមទៀតថា៖ សមត្ថកិច្ច កំពុងធ្វើការ
ស៊ើបអង្គេតតាមទិសនេះដើម្បីបំភ្លឺមូលហេតុឧប្បទ្ទវហេតុនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ