មជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់អាស៊ានរៀបចំកិច្ចប្រជុំនៅហ្វីលីពីន


មជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់អាស៊ានរៀបចំកិច្ចប្រជុំនៅហ្វីលីពីន - ảnh 1
មជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់អាស៊ានរៀបចំកិច្ចប្រជុំនៅហ្វីលីពីន (VNA)

(VOVworld) – នាថ្ងៃទី ២៧ មេសា នៅរដ្ឋធានីម៉ានីល (ហ្វីលីពីន) មជ្ឈដ្ឋានមន្ត្រី ជាន់ខ្ពស់អាស៊ាន (អាស៊ាន SOM) បានដំណើរការកិច្ចប្រជុំដើម្បីពិនិត្យឡើងវិញការងារត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់អាស៊ានលើកទី ៣០ ដែលនឹងប្រពឹត្តទៅ នាថ្ងៃទី ២៩ មេសា ខាងមុខ។ បណ្ដាអង្គាសន្និសីទបានពិភាក្សាអំពីដំណើរការ បច្ចុប្បន្នកម្មធម្មនុញ្ញអាស៊ាន សកម្មភាពកិច្ចការបរទេសរបស់អាស៊ាន ក្នុងនោះ មានការជំរុញដ៏ពេញលេញសេចក្តីថ្លែងការណ៍ស្តីអំពីប្រតិបត្តិរបស់ភាគីទាក់ទិន នានានៅសមុទ្រខាងកើត (DOC) និងដំណើរការកសាងក្រមប្រតិបត្តិសំរាប់ភាគី ទាក់ទិននានាលើសមុទ្រខាងកើត (COC)។ តាមរបៀបវារៈ នាថ្ងៃទី ២៨ មេសា បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាននឹងរៀបចំកិច្ចប្រជុំនៃក្រុមប្រឹក្សានយោបាយ សន្តិសុខអាស៊ាន (APSC) លើកទី ១៤ សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) ដើម្បីត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់និងសន្និសីទក្រុមប្រឹក្សាសម្រប សម្រួលអាស៊ាន (ACC) លើកទី ១៨។ ថ្នាក់ដឹកនាំប្រទេសអាស៊ានទាំងអស់នឹង ចុះហេត្ថលេខាលើសេចក្តីថ្លែងការណ៍អាស៊ានស្តីអំពីតួនាទីរបស់មន្ត្រីរដ្ឋការក្នុង ការកសាងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥៕ 


ប្រតិកម្មទៅវិញ

ផ្សេងៗ