មជ្ឈដ្ឋានមន្ត្រីជប៉ុន រុស្ស៊ីនិងចិនសង្ឃឹមទៅលើលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំកំពូលអាមេរិក - ស.ប.ប.កូរ៉េ

(VOVWORLD) - ថ្លែងនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិ ការផ្ទៃក្នុងនៃសភាជាន់ទាបជប៉ុននាថ្ងៃទី ២៦ ខែកុម្ភៈ នាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe បានសម្តែងនូវក្តីសង្ឃឹមថាជំនួបកំពូលអាម៉េរិក-ស.ប.ប.កូរ៉េ លើកទី ២ នឹងទទួលបានវឌ្ឍនភាពវិជ្ជមាន និងដោះស្រាយនូវទិដ្ឋភាពទូទៅនៃបញ្ហានុយក្លេអ៊ែរនិងកាំជ្រូចរបស់ព្យុងយ៉ាងក៏ដូច ជាពលរដ្ឋជប៉ុនដែលត្រូវស.ប.ប.កូរ៉េចាប់ពង្រត់។
មជ្ឈដ្ឋានមន្ត្រីជប៉ុន រុស្ស៊ីនិងចិនសង្ឃឹមទៅលើលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំកំពូលអាមេរិក - ស.ប.ប.កូរ៉េ - ảnh 1 នាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe (រូបថតៈ TTXVN)

រដ្ឋមន្ត្រីជប៉ុន លោក  Abe បានអះអាងថា ជប៉ុននឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីវិធីជាក់លាក់ ក៏ដូចជាសន្តិភាពនិងសុវត្ថិ ភាពនៅលើឧបទ្វីបកូរ៉េ។

នាថ្ងៃទី ២៦ ខែកុម្ភៈ លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmitri Peskov បានលើកឡើងថា រុស្ស៊ីត្រៀមខ្លួនស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំកំពូលរវាងអាមេរិកនិងស.ប.ប.កូរ៉េ ដោយលក្ខខ័ណ្ឌថា ភាគីទាំងពីរនឹងទទួលបានវឌ្ឍនភាពក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែរនៅតំបន់នេះ និងកាត់បន្ថយភាពតានតឹងនៅ លើឧបទ្វីបកូរ៉េ។

ក្នុងថ្ងៃដដែលនោះអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang  បានប្រកាស ថា ចិនសង្ឃឹមថាកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំស.ប.ប.កូរ៉េ លោក Kim Jong – un និងប្រធានាធិបតីអាមេរិក លោក Donald Trump នឹងទទួលបានជោគជ័យ។ លោក Lu Kang ក៏បានអះអាងជាថ្មីម្តងទៀត នូវគោលជំហររបស់ចិនចំពោះបញ្ហាឧបទ្វីបកូរ៉េដើម្បីសម្រេចបានគោលដៅគ្មាននុយក្លេអ៊ែរនិងធានាសន្តិភាព និងស្ថេរភាពលើ ឧប ទ្វីបក៏ដូចជាក្នុងតំបន់អាស៊ីឦសានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ