មជ្ឈដ្ឋានមន្ត្រីណាតូ ពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន

(VOVWORLD) - នៅថ្ងៃទី២១ ខែធ្នូ រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace បានជួបពិភាក្សាជាមួយអគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(ណាតូ) អំពីស្ថានការណ៍នៅតំបន់ជិតព្រំដែនអ៊ុយក្រែន។

មជ្ឈដ្ឋានមន្ត្រីណាតូ ពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន - ảnh 1រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace និងអគ្គលាខាធិការអង្គការណាតូលោក Jens Stoltenberg (រូបថត៖ AP)

នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធមួយទៀត នៅថ្ងៃទី ២២ ខែធ្នូ ស្ថានទូតរុស្ស៊ីប្រចាំនៅអាមេរិកបានអំពាវនាវឲ្យក្រុងវ៉ាស៊ីនតោន មិនគប្បីទំលាក់កំហុសលើទីក្រុងម៉ូស្គូចំពោះស្ថានភាពនៃភាពតានតឹងកើនឡើងនៅអ៊ុយក្រែននោះទេ។

មុននោះ នាយប់ថ្ងៃទី២១ ខែធ្នូ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Priceបានចាត់ទុកថា រុស្ស៊ីជាអ្នកទទួលខុសត្រូវ ចំពោះស្ថានភាពនៃភាពតានតឹងកើនឡើងនៅអ៊ុយក្រែនមិនមែន Kiev ឬវ៉ាស៊ីនតោននោះទេ ដែលខុសស្រឡះទៅនឹងសេចក្តីថ្លែងការណ៍របស់រុស្ស៊ីស្តីពីបញ្ហានេះ។

នាថ្ងៃដដែលនោះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីបារាំងលោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ដោយផ្តោត់សំខាន់លើបញ្ហាសន្តិសុខនៅទ្វីបអឺរ៉ុប និងស្ថានការណ៍នៅប្រទេសអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ